ព័ត៌មានអន្ដរជាតិ
មកដឹងលក្ខណៈពិសេសៗដែលភ្ញៀវទេសចរបរទេសតែងពេញនិយមទៅលេងនៅ ថៃ
វិស័យទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សែងមួយប្រភេទ និងជាផ្នែកមួយដ៏សំខាន់ផងដែរសម្រាប់ការគាំទ្រទៅដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗ ។ ចំណែកនៅក្នុងតំបន់អាស៊ាន ថៃត្រូវបានគេចាត់ទុកជាប្រទេសដែលទទួលបានទេសចរអន្តរជាតិច្រើនជាងគេពីមួយឆ្នាំទៅមួយឆ្នាំ ហើយគិតត្រឹមឆមាសទី ១ នៃឆ្នាំ ២០២៣ នេះ ថៃទទួលបានជាង ១១.៤ លាននាក់ ។
ចំពោះមូលហេតុនាំឲ្យថៃទទួលបានទេសចរអន្តរជាតិច្រើនបែបនេះ គឺដោយសារតែគោលនយោបាយទិដ្ឋាការមានភាពងាយស្រួល និងសេវាកម្មកម្សាន្តចម្រុះ ទើបទាក់ទាញភ្ញៀវបរទេសឲ្យកាន់តែចូលចិត្តទៅសម្រាកលំហែកាយយ៉ាងដូច្នេះ ។
ភ្ញៀវទេសចរបរទេសជាច្រើនបានបញ្ជាក់ដូចៗគ្នាថា នៅប្រទេសថៃ ការផ្តល់សេវាកម្មដល់ភ្ញៀវគឺមានភាពល្អប្រសើរខ្លាំងមែនទែន ជាពិសេសការដើរទិញទំនិញ និងម្ហូបអាហារ គឺមានភាពសម្បូរបែបយ៉ាងខ្លាំង រួមជាមួយតម្លៃក៏ធូរថ្លៃផងដែរ ។
ចំណែកនៅពេលរាត្រី ទីក្រុងរបស់ថៃមានភាពអ៊ូអរចម្រុះដោយភ្លើងពណ៌ដ៏សែនស៊ីវិល័យ ជាពិសេសនៅតំបន់បារក្នុងទីក្រុងបាងកក ហើយកាន់តែទាក់ទាញបំផុតទៀតនោះគឺនៅតំបន់ផាតាយ៉ា ។
ស្របពេលជាមួយគ្នានេះ ក្រៅពីភ្លើងពណ៌ពេលរាត្រីដ៏សែនឆើតឆាយហើយ ក្នុងនោះមធ្យោបាយធ្វើដំណើរក៏មានភាពងាយស្រួល សម្បូរបែប មានច្រើនជម្រើសផងដែរ ដូចជា ម៉ូតូកង់បី សេវាតាក់ស៊ី រថភ្លើងក្រោមដី និងលើអាកាស ក៏ដូចជាម៉ូតូឌុបជាដើម ដោយក្នុងនោះការធ្វើដំណើរពីអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីទៅដល់ទីប្រជុំជនក្នុងទីក្រុងបាងកក អ្នកទេសចរអាចជិះរថភ្លើងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ។
ងាកចេញពីទីក្រុងបាងកក ថៃនៅមានកន្លែងកម្សាន្តតាមបែបធម្មជាតិជាច្រើនផ្សេងៗទៀតផងដែរ ដូចជានៅ ភូកេត ផាតាយ៉ា ឧទ្យានជាតិ ឈៀងម៉ៃ ជាដើម សុទ្ធសឹងតែជាតំបន់លំដាប់ដែលភ្ញៀវទេចរអន្តរជាតិមិនអាចរំលងបាន ។
អ្វីដែលកាន់តែពិសេសទៀតនោះ បច្ចុប្បន្នថៃក៏បានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រទេសជាង ៥០ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ សម្រាប់ការស្នាក់នៅរហូតដល់ ៤៥ ថ្ងៃ ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ប្រទសថៃបានដាក់ចេញគោលដៅស្រូបយកភ្ញៀវទេសចរអន្តរជាតិជាង ៣០ លាននាក់ ខណៈគោលដៅរហូតដល់ឆ្នាំ ២០២៨ នឹងអូសទាញអ្នកទេសចរឲ្យបានចំនួន ៦៨ លាននាក់ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន ៖ ភឿថៃ ចាប់ដៃគូជាមួយបក្សឈ្នះឆ្នោតលំដាប់ទី ៣ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ