Connect with us

សុខភាព

មានជំងឺខ្លាញ់រុំថ្លើម កុំចេះតែបរិភោគអាហារផ្ដេសផ្ដាស ប្រយ័ត្នធ្ងន់លើសដើម

បានផុស

នៅ

តើអ្នកដឹងទេថា ២៥% នៃប្រជាជនអាស៊ី​មាន​ជំងឺ​ខ្លាញ់រុំថ្លើម? ដែលមនុស្សភាគច្រើន​តែងតែមិន​ដឹង អ្នកជំងឺប្រហែល ១នាក់ក្នុងចំណោម ៤ នាក់ដែលមានជំងឺខ្លាញ់រុំថ្លើម​វិវត្តន៍ទៅជាជំងឺ​រលាកថ្លើម ហើយ​អាច​រាលដាល​ដល់​មហារីក​ថ្លើម ដោយឱកាសនៃជំងឺខ្លាញ់រុំថ្លើម វាអាច​មានទាំង​ស្រី ប្រុសនិង​ក្មេងធាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ ជំងឺខ្លាញ់រុំថ្លើម មិនទាន់មានការព្យាបាលនៅឡើយទេ។ ការកែតម្រូវ​ឥរិយាបថ​បរិភោគ ហើយការហាត់ប្រាណគឺជាការការពារដ៏ល្អបំផុត។ ទោះយ៉ាងណាក៏ដោយ​ វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យធំៗជាច្រើនបានប្រាប់ពីរបៀបទទួលទានអាហារដោយ​សុវត្ថិភាព​ គេច​ពីខ្លាញ់រុំថ្លើម។

អាហារ​ដែល​មិន​គួរ​ញ៉ាំ​ពេល​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម

១ របបអាហារ​កាបូអ៊ីដ្រាត​ខ្ពស់ ម្សៅ ស្ករ អង្ករ គុយទាវ នំបុ័ង ភីហ្សា បង្អែម ភេសជ្ជៈ និងទឹកផ្លែឈើ រួមបញ្ចូល (មានជាតិ fructose ខ្ពស់) និងផ្លែឈើដែលមានជាតិស្ករខ្ពស់ ដូចជា ផ្លែស្វាយទុំ និងធុរេន។

២ អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត អាហារដែលមានជាតិខ្លាញ់​ឆ្អែតខ្ពស់រួមមាន អាហារចៀន ការ៉េមជាដើម។ កុមារធាត់​ក៏ប្រឈមនឹង​ការវិវត្តទៅជា​ខ្លាញ់រុំថ្លើមតាំងពីវ័យជំទង់ផងដែរ។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ពេល​ញ៉ាំ​អាហារ​ចៀន បង្អែម និង​កុំ​ញ៉ាំ​ច្រើន​ពេក។ លើស​ពីនេះ ឥរិយាបថ​ក្នុង​ជីវិត​មាន​សភាព​ទ្រុឌទ្រោម​ កម្រ​ធ្វើ​លំហាត់ប្រាណ វា​បង្កើន​ហានិភ័យ​នៃ​ជាតិ​ខ្លាញ់​ថ្លើម​ផងដែរ។

រោគសញ្ញានៃខ្លាញ់រុំថ្លើម

អ្នកជំងឺភាគច្រើន​ដែលមានជាតិខ្លាញ់រុំ​ថ្លើមមិនមានរោគសញ្ញាច្បាស់លាស់ទេ។ ជារឿយៗ​ជួបប្រទះ​ដោយ​ចៃដន្យក្នុងអំឡុងពេលពិនិត្យ​រាងកាយ​ប្រចាំឆ្នាំ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ វា​អាច​នឹង​ងាយ​នឹង​នឿយហត់ ឬការឈឺចាប់តឹងនៅក្រោម​ឆ្អឹងជំនី​ខាង​ស្តាំ លើកលែង​តែការធាត់ ដែល​ធាត់​ជាមួយ​នឹង​ក្បាលពោះ ហើយប្រសិនបើអ្នក​ជំងឺ​មាន​ជំងឺ​ក្រិនថ្លើម លក្ខណៈ​នៃជំងឺថ្លើម​រ៉ាំរ៉ៃ​ក៏អាចត្រូវបាន​រកឃើញផងដែរ។

វិធីការពារ និងថែរក្សាខ្លួនអ្នក ប្រសិនបើ​មាន​ជំងឺ​ខ្លាញ់រុំថ្លើម

-ស្រក​ទម្ងន់ មនុស្សភាគច្រើនដែល​មានថ្លើមខ្លាញ់​គឺ​លើស​ទម្ងន់​ឬធាត់ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​សម្រក​ទម្ងន់ ១០% អាច​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​ថ្លើម។

-កាត់បន្ថយ​ការទទួលទាន​កាបូអ៊ីដ្រាត

កាត់បន្ថយបរិមាណ​អាហារ​ដែលមាន​ជាតិកាបូអ៊ីដ្រាត ដូចជាអង្ករ និងគុយទាវ រួមទាំង​អាហារ​ផ្អែម និង​ភេសជ្ជៈ​មានជាតិស្ករខ្ពស់។ ដោយជ្រើសរើស​ទទួលទានកា​បូអ៊ីដ្រាតស្មុគ្រស្មាញដូចជា​អង្ករសំរូប នំបុ័ង​ស្រូវសាលី​​ហើយក្នុងអាហារ ១ ទៅជាកាបូអ៊ីដ្រាត ០% បន្លែ និងប្រូតេអ៊ីន ៥០%៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ញ៉ាំបន្លែប៉ុន្មានទើបគ្រប់គ្រាន់សម្រាប់រាងកាយ តើវាពិតជាអាចជួយការពារជំងឺបានដែរឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៣៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម