Connect with us

ព័ត៌មានជាតិ

មកដឹង​លក្ខខណ្ឌ​​មន្រ្តី​បម្រើការងារ​នៅ​អង្គភាពប្រឆាំងអំពើពុករលួយ តឹងរុឹងយ៉ាងណាខ្លះ?

បានផុស

នៅ

នៅ​តាម​ក្រសួង​ស្ថាប័នទាំង​រដ្ឋ និង​ឯកជន​ សុទ្ធសឹង​តែ​មាន​ច្បាប់​និង​គោលការណ៍​ផ្ទៃ​ក្នុង​មួយ​រៀង​ៗ​ខ្លួន​ដើម្បី​ចាត់តាំង​ឱ្យ​អ្នក​ថ្នាក់​ក្រោមគោរព​និងអនុវត្ត។ ដោយ​ឡែកនៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ តើមានគោលការណ៍​អនុវត្ត​ផ្ទៃក្នុង​​បែប​ណា​ខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​បេសកកម្ម​ដឹក​នាំ​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ចាត់​វិធាន​ការ​អប់រំ​ បង្ការ​ ទប់​ស្កាត់ និង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​ពុក​រលួយ​ ដោយ​មាន​ការ​ចូលរួមពីសាធារណជននិងប្រតិបត្តិការជា​ដើម។

​ដោយ​សារ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយជា​អង្គភាព​មួយ​ដែល​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ដូច្នេះ​ចំពោះ​គោលការណ៍​សម្រាប់​ឱ្យ​អ្នក​ថ្នាក់​ក្រោម​មាន​លក្ខណៈ​តឹង​រឹង ហើយ​ត្រូវ​យក​មក​អនុវត្ត​ឱ្យ​មាន​ម៉ឺងម៉ាត់មាន​​​ដូច​ជា​៖

-មុន​ទទួល​ទាន​អាហារ​​ខាង​ក្រៅ (ក្រៅ​ពី​រង្វង់​គ្រួសារ) ត្រូវ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន
-ការ​ហូបបាយ​ជា​មួយ​សហការី អ.ប.ព. អនុវត្ត​តាម​គោលការណ៍ “បាយ​រុស្ស៊ី” ឬ “បាយ ACUF
-រាយការណ៍​រាល់​ការ​ទទួល​អំណោយ និង​​មិន​អនុញ្ញាត​ឱ្យ​ទទួល​អំណោយ​ដែល​មាន​តម្លៃ​លើស​ពី ១០​​ម៉ឺន​រៀល
-គោរពច្បាប់ ក្រម​សីលធម៌ បទប្បញ្ញា​ផ្សេង​ៗ​របស់​អង្គភាព និង​រក្សា​ការ​សម្ងាត់​ក្នុង​ការងារ​របស់​អង្គភាព មិន​លេង​ល្បែង​ស៊ីសង
-ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ល្អ មិន​បែង​ចែក​បក្សពួក
-ខិតខំ​ការពារ និង​ថែ​​រក្សា​ទ្រព្យសម្បត្តិ​របស់​អង្គភាព និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់ អ.ប.ព. ដោយ​ស្មារតី​សន្សំសំចៃ និង​រក្សា​ឱ្យ​បាន​ល្អ
-ខិតខំ​បំពេញ​ភារកិច្ច​ដែល​អង្គភាព​ប្រគល់​ជូន បើកបរ​ដោយ​គោរព​ច្បាប់ គោរព​ជីវិត​ខ្លួន​ឯង គោរព​ជីវិត​អ្នក​រួម​ដំណើរ ស្លាប់​ការ​ណែនាំ​របស់​ប្រធាន​ក្រុម​ការងារ​ពេល​បើកបរ
-ស្ម័គ្រ​ចិត្ត​ធ្វើ​តេស្ត​ប៉ូលីក្រាហ្វ (POLYGRAPH) តាម​គោល​​ការណ៍​របស់​អង្គភាព
-ផ្ចាច់​គ្រប់​ទំនាក់ទំនង (ទូរស័ព្ទ) ក្នុង​ពេល​​ចូល​រួម​​ប្រតិបត្តិ​​ការ​រហូត​ដល់​​ចប់​បេសកកម្ម ​
-រាយ​ការណ៍​ភ្លាម​ៗ​ក្នុង​ករណី​មាន​ការ​ខ្ចី​បុល​ប្រាក់​ពី​​អ្នក​ដទៃ​តាម​តេឡេ​ក្រាម​មក​ប្រធាន អ.ប.ព. ប្រធាន​ក្រុម​ប្រឹក្សា វិន័យ និង​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​បណ្ដុះបណ្ដាល
-មិន​ត្រូវ​យក​ឯកសណ្ឋាន អ.ប.ព. ប្រើប្រាស់​ខុស​គោលការណ៍
-គោរព​អនុវត្ត​បទប្បញ្ញត្តិ​​ផ្សេង​ៗ​ទៀត និង​បទប្បញ្ញត្តិ​ថ្មី​ៗ​ដែល​អង្គភាព​ដាក់​ចេញ។

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ប្រកាស​ជ្រើស​រើស​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ថ្មី ដើម្បី​បម្រើ​ការ​ងារ​ចំនួន ៣៣​ កន្លែង។ ការ​ដាក់និង​ទទួល​ពាក្យ​គឺ​ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា រហូត​ដល់​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងដូនកែវ
ព័ត៌មានជាតិ៥៩ នាទីutes មុន

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

អាជ្ញាធរជាតិអប្សរា
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹង​ស្ពានហាលខាងកើតប្រាសាទបេងមាលា ឲ្យរឹងមាំឡើងវិញ

ក្រសួងទេសចរណ៍
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងទេសចរណ៍ ជំរុញអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ៖ ភាពរីកចម្រើននៃការបង្កើត​រោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋនៅកម្ពុជា

សន្តិសុខសង្គម១៩ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១

ព័ត៌មានជាតិ៧ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀប​ធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម