ព័ត៌មានជាតិ
មន្ត្រីជំនាញចុះពិនិត្យទីតាំងដែលក្របីងាប់២០ក្បាល ពេលនេះដឹងមូលហេតុហើយ
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកើតហេតុ ពីករណីក្របីផ្អើលជាន់គ្នាលង់ទឹកងាប់២០ក្បាល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របី និងអ្នកស្រង់ក្របីបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រលែងក្របីចូលគ្នាជាហ្វូងប្រហែលចំនួន៣៤៨ក្បាលឱ្យស៊ីស្មៅនៅចុងព្រែក ក្នុងស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះ ទឹកទន្លេចាប់ផ្តើមឡើងលឿន ធ្វើឲ្យទឹកហូរចូលព្រែក និងវាលស្រែនៅទីនោះ ជាហេតុធ្វើឲ្យម្ចាស់ក្របីនាំគ្នាទៅកៀងក្របីមកផ្ទះវិញដោយឆ្លងទឹកព្រែកអន្ទង់អាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកកងមាស។
ចំពោះមូលហេតុនៃការងាប់ក្របីវិញ បើយោងតាមម្ចាស់ក្របីដែលចុះទៅស្រង់ក្របីងាប់នៅកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ក្របីងាប់ គឺដោយសារ ការផ្អើលចុះទឹកប្រសេចប្រសាច និងគ្មានការមើលខុសត្រូវរបស់ម្ចាស់ក្របី ធ្វើឲ្យក្របីរត់ចុះទឹកជាន់គ្នាជាបន្តបន្ទាប់។
ក្របីភាគច្រើនដែលងាប់ ជាប់ជើងនឹងវល្លិ៍ ហើយឈ្លក់ទឹក មកដល់ពេលនេះមានក្របីងាប់ចំនួន ២០ក្បាលហើយ ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត និង១ក្បាលជារបស់ប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមការសន្និដ្ឋានថា របស់មន្ត្រីជំនាញ គឺទឹកទន្លេមិនមែនជាមូលហេតុនៃការពុលទេ ព្រោះសត្វពាហនៈផ្សេងទៀត មិនរងផលប៉ះពាល់ឡើយ និងតាមការបញ្ជាក់ពីមន្ត្រីជំនាញពេទ្យសត្វក៏គ្មានជំងឺអ្វីកើតឡើងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច