Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ឃាត់ខ្លួន​បុគ្គល​មួយ​រូប ផ្ដើមចេញពី​ទាស់​សំដី​គ្នា​ រហូត​ឈាន​ដល់​អំពើ​ហិង្សា

បានផុស

នៅ

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានធ្វើ​ការ​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធនឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​បណ្ដា​ព័ត៌មាន​សង្គម ដោយ​បង្ហាញ​អំពី​សកម្មភាព​កម្លាំង​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ កំពុង​ធ្វើ​ការ​ឃាត់​ខ្លួន​បុគ្គល​មួយ​រូប ហើយ​មាន​សំឡេង​និយាយ​ថា “​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…”​ និង​អត្ថបទ​មួយ​ទៀត​ បាន​សរសេរថា ” អាង​ខ្លួន​មាន​ខ្សែ ហើយ​បុរស​ម្នាក់ ជា​ប៉េអិម​ខណ្ឌទួលគោក ​បាន​វាយ​ស្ត្រី​ម្នាក់​ដែលជា​អ្នកមាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​ស្រីៗ​ឈ្លោះ​គ្នា​ពាក្យសម្តី តែ​គាត់​បានមក​កាង​ឱ្យ​ភាគី​បង្កជម្លោះ​វាយ​គេ​ឡើង​សន្លប់​ ហើយ​ព្រឹក​ឡើង​នាំ​កម្លាំង​មក​រក​ចាប់​គេ​ទៀត អយុត្តិធម៌​ណាស់ សូម​ឯកឧត្តម រ័ត្ន ស្រ៊ាង មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​អ្នក​ក្រខ្សត់​ហើយ​ត្រូវបាន​គេ​បំពាន​ផង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​សូម​ជម្រាប​ថា តាម​របាយការណ៍​ជំហាន​ដំបូង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ករណី​នេះ កើតហេតុ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​០២​នាទី​យប់ ចំណុច​លើ​ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​បាន​ទូរសព្ទ​ប្តឹង​តាម​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ “១២៩១”​។

តាម​ដំណើររឿង ជនរងគ្រោះ​ឈ្មោះ ណុប ផល ភេទ​ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មានកូន​ខ្ចី​ទើប​អាយុ​២​ខែ ជនរងគ្រោះ​ឈ្មោះ ណុប ផល សម្រាក​មិនបាន​ដោយសារ ថ្លង់​ការចាក់​ធុងបាស​ផឹកស៊ី​របស់​អ្នកជិតខាង​មួយក្រុម ជនរងគ្រោះ​បាន​ដើរ​ទៅ​ប្រាប់​អ្នកជិតខាង​នោះ ហើយ​ទាស់សំដី​គ្នា ត្រូវ​អ្នកជិតខាង​នោះ​វាយ​គាត់​តែម្តង​។

ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​និង​អញ្ជើញ​បុគ្គល​ដែល​ពាក់ព័ន្ធ​ទៅ​អង្គភាព​កងរាជអាវុធហត្ថ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ប៉ុន្តែ​បុគ្គល​ពាក់ព័ន្ធ​០១​រូប​នោះ មិន​ព្រម​ទៅតាម​ការ​អញ្ជើញ​រប​ស់​កម្លាំង​កងរាជអាវុធហត្ថ​នោះទេ​។

កងរាជអាវុធហត្ថ សូម​បញ្ជាក់​ថា យើងខ្ញុំ​បំពេញ​តួនាទី ភារកិច្ច​ស្រប​នឹង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះ​ករណី​ខាងលើនេះ កងរាជអាវុធហត្ថ​នឹងធ្វើ​ការប្រកាស​ព័ត៌មាន​ជូនជ្រាប​បន្ថែមទៀត នៅ​ពេល​ដែល​កសាង​សំណុំរឿង​តាម​នីតិវិធី​បានបញ្ចប់។

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម​សាធារណជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ជា​ព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម