ព័ត៌មានអន្ដរជាតិ
មកដឹងអាយុថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំង ១០ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានវ័យក្មេងជាងគេ
បន្ទាប់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃចន្ទ ទី៧ ខែសីហា, ឯកឧត្តមបណ្ឌិតត្រូវបានចាត់ទុកថាជាថ្នាក់ដឹកនាំប្រទេសមួយរូបដែលមានវ័យតិចជាងគេបង្អស់ ក្នុងចំណោមមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ និងអាយុរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសអាស៊ានទាំង ១០ ៖
១. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ បច្ចុប្បន្ននាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះមានវ័យ ៤៦ ឆ្នាំ ។
២. លោក Vo Van Thuong ប្រធានាធិបតីវៀតណាម
លោក Vo Van Thuong កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០ បច្ចុប្បន្នលោកមានវ័យ ៥២ ឆ្នាំ ។ លោក Vo Van Thuong បានចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ ។
៣. លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី
លោក Joko Widodo កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦១ បច្ចុប្បន្នលោកមានវ័យ ៦២ ឆ្នាំ ។ លោក Joko Widodo ឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០១៤ ។
៤. លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន
លោក Ferdinand Marcos Jr កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៥៧ បច្ចុប្បន្នលោកមានវ័យ ៦៥ ឆ្នាំ ។ លោក Ferdinand Marcos Jr កាន់កាប់តំណែងប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ។
៥. លោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា
លោក Min Aung Hlaing កើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥៦ ។ មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះមានវ័យ ៦៧ ឆ្នាំ ហើយលោកបានឡើងកាន់អំណាច ក្រោយធ្វើរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។
៦. លោក Prayut Chan O Cha នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ
លោក Prayut Chan O Cha កើតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៥៤ បច្ចុប្បន្ននាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ថៃរូបនេះមានវ័យ ៦៩ ឆ្នាំ ។ លោក Prayut បានឡើងកាន់អំណាច ក្រោយធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ។
៧. លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lee Hsien Loong កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៥២ ។ លោក Lee Hsien Loong ដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៤ បច្ចុប្បន្ននេះមានវ័យ ៧១ ឆ្នាំ ។
៨. លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Anwar bin Ibrahim កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៧ បច្ចុប្បន្ននាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះមានវ័យ ៧៥ ឆ្នាំ ។ លោក Anwar ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ២ លើកមកហើយ លើកដំបូងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ខណៈលើកទី ២ លោកកាន់កាប់តំណែងមួយនេះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។
៩. ព្រះចៅស៊ុងតង់ព្រុយណេ Haji Hassanal Bolkiah Muizzaddin Waddaulah
ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah ប្រសូតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៤៦ បច្ចុប្បន្នទ្រង់មានព្រះជន្ម ៧៧ ព្រះវស្សា ។ ព្រះអង្គយាងឡើងកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីព្រុយណេកាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៨៤ ហើយទ្រង់បានកាន់កាប់តំណែងមួយនេះរហូតមកដល់បច្ចុប្បន្ន ។
១០. លោក Thongloun Sisoulith ប្រធានាធិបតីឡាវ
លោក Thongloun Sisoulith កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ បច្ចុប្បន្នលោកមានវ័យ ៧៨ ឆ្នាំ ។ លោក Thongloun Sisoulith ចូលកាន់កាន់តំណែងជាប្រធានាធិបតីឡាវកាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា ក្នុងចំណោមថ្នាក់ដឹកនាំកំពូលទាំង ១០ ប្រទេសរបស់អាស៊ានគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានវ័យក្មេងជាងគេ ពោលមានអាយុ ៤៦ ឆ្នាំ ខណៈប្រធានាធិបតីឡាវមានវ័យចាស់ជាងគេរហូតដល់ ៧៨ ឆ្នាំ ៕
អត្ថបទ ៖ ជីវ័ន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា