ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កម្ពុជា នឹងនាំចេញបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ទៅទីផ្សារចិនឆាប់ៗនេះ
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ផលិតផលជលផលរបស់កម្ពុជា ៤ប្រភេទ នឹងនាំចេញទៅទីផ្សារចិនឆាប់ៗខាងមុខនេះ។

កញ្ញា អ៊ឹម រចនា បានលើកឡើងថា ផលិតផលជលផលរបស់កម្ពុជា ៤ប្រភេទបន្ថែមទៀត គឺបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹងមានវត្តមានលើទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយដ៏ធំ ទាំងនៅក្នុងតំបន់ និងពិភពលោក។
អ្នកនាំពាក្យរូបនេះ បានបន្តដូច្នេះថា« លទ្ធផលនេះ មិនអាចកើតឡើងបានទេ ប្រសិនបើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម ដាក់ចេញនូវគោលនយោបាយច្បាស់លាស់សម្រាប់វិស័យកសិកម្ម ដែលមិនត្រឹមតែផ្ដោតទៅលើការធានាសន្តិសុខស្បៀងនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរ ការបន្តស្វែងរកទីផ្សារ និងបើកទីផ្សារសម្រាប់កសិផលខ្មែរដែលមានគុណភាពខ្ពស់ ស្របទៅតាមអនាម័យ និងភូតគាមអនាម័យ ទៅកាន់ទីផ្សារពិភពលោក»។

ចំពោះការបើកទីផ្សារផលិតផលជលផលរបស់កម្ពុជា៤ប្រភេទបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ កម្ពុជាជឿជាក់ថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជា នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន។
បើតាមកញ្ញា អ៊ឹម រចនា នេះគឺជាជោគជ័យថ្មីមួយទៀត នៅក្នុងការអភិវឌ្ឍវិស័យជលផលរបស់កម្ពុជា។ ការនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ទីផ្សារប្រទេសចិន មិនត្រឹមតែជំរុញការនាំចេញនាំចូលរវាងប្រទេសទាំង២ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកជួយទៅដល់ជីវភាពរបស់ប្រជានេសាទកម្ពុជាផងដែរ។
ជាមួយគ្នានេះ ស្ថានទូតចិនបានឱ្យដឹងដែរថា ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី«បញ្ជីឈ្មោះប្រទេសឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។ នេះជាក្រុមហ៊ុនដំបូងគេ ដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិន បន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួមគេលើ”ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។
រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹម នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក ជលផលធម្មជាតិក្នុងប្រទេសកម្ពុជា បានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា