Connect with us

ព័ត៌មានជាតិ

កម្ពុជា ជំរុញបង្កើតសមាគមដើម្បីអភិវឌ្ឍ​វិស័យសូត្រ

បានផុស

នៅ

កម្ពុជា ជំរុញឱ្យមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោងនៅខេត្តតាកែវ សមាគមមជ្ឈមណ្ឌលសិប្បកម្មខ្មែរនៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់​ស្រ្តីតម្បាញ​និងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញខ្មែរនៅកោះដាច់ រាជធានីភ្នំពេញ  ព្រមទាំងជំរុញការប្រើប្រាស់​ផលិត​ផលសូត្រខ្មែរទៅដល់អតិថិជនក្នុង និងក្រៅប្រទេសតាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រនៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ទាក់ទិននឹងបញ្ហានេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបពិភាក្សារវាង​គណៈកម្មការ​ជំរុញ និងអភិវឌ្ឍវិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU) ជាមួយវិស័យឯកជន កាលពីចុង​សប្តាហ៍មុន។

ដើម្បីអភិវឌ្ឍវិស័យនេះ លោក ម៉ៅ ថូរ៉ា បានចូលជាសមា​ជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈ​​នៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង​បានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទ​ផលិតផលសូត្រ​សម័យទំនើប ចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុង​ហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះទៀត បានសិក្សាបង្កើតឱ្យមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារ​ផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ។

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះ​ស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍។

លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានលើកឡើងអំពីសម្ព័ន្ធសូត្រអន្តរជាតិ បង្ហាញពីវឌ្ឍន​ភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រ និងពិភាក្សាអំពីគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ​អភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគលើវិស័យសូត្រនៅកម្ពុជា ។ បន្ថែមពីនេះ លោកក៏បាន​បង្ហាញអំពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួច​ផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណៈរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង ។

លោកក៏បានស្នើសុំ SDC ចូលជាសមាជិកក្នុងសមាគមសូត្រអន្តរជាតិ និងមានគម្រោងវិនិយោគលើវិស័យបន្ថែម​នៅប្រទេស​កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានស្នើសុំការជួយសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីជា​ពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (កម្ពុជា) និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលខាងមុខ៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍២១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម