ព័ត៌មានជាតិ
ជិត ៧០ ឆ្នាំ ធនាគារជាតិកម្ពុជាផ្លាស់ប្តូរទេសាភិបាលចំនួន ១០ រូប
ធនាគារជាតិនៃកម្ពុជាបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។
រហូតមកដល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាមានទេសាភិបាលសរុបចំនួន ១០ រូប។ លោកស្រី ជា សិរី ជាថ្នាក់ដឹកនាំកំពូលចុងក្រោយ ដែលទើបតែត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់តែងតាំងមុខតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសលោក ជា ចាន់តូ។
សម្តេចបរវសេដ្ឋា សឺន សាន កាន់តំណែងជាទេសាភិបាលធនាគារជាតិមុនគេពីឆ្នាំ ១៩៥៥ ដល់ ឆ្នាំ១៩៦៩
តើក្នុងរយៈពេល ៦៩ ឆ្នាំ នេះ តើឥស្សរជនណាខ្លះធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារជាតិ៖
-សម្តេចបរវសេដ្ឋា សឺន សាន (ឆ្នាំ ១៩៥៥ ដល់ ឆ្នាំ១៩៦៩)
-លោក ទូច គីម (ឆ្នាំ ១៩៦៩ ដល់ ១៩៧០)
-លោក ហ៊ីង គន្ធែល (ឆ្នាំ ១៩៧០ ដល់ ១៩៧២)
-លោក សុខ ឆុង (ឆ្នាំ ១៩៧២ ដល់ ១៩៧៣)
-លោក គឹម ងួនត្រាច (ឆ្នាំ ១៩៧៣ ដល់ ១៩៧៥)
-សម័យខ្មែរក្រហម (ឆ្នាំ១៩៧៥ ដល់ ១៩៧៩)
-លោក ចាន់ ភិន (ឆ្នាំ ១៩៧៩ ដល់ ១៩៨១)
-លោក ចា រៀង (ឆ្នាំ ១៩៨១ ដល់ ១៩៩៣)
-លោក ថោ ប៉េងលាត (ឆ្នាំ ១៩៩៣ ដល់ ១៩៩៨)
-លោក ជា ចាន់តូ (ឆ្នាំ ១៩៩៨ ដល់ ២០២៣)
-លោកស្រី ជា សិរី (ឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន)
លោកស្រី ជា សិរី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់តែងតាំងមុខតំណែងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសលោក ជា ចាន់តូ។ លោកស្រី ជា សិរី គឺជាស្ត្រីទីមួយដែលទទួលបានការតែងតាំងតំណែងថ្នាក់ដឹកនាំកំពូលគ្រប់គ្រងស្ថាប័នរូបិយប័ណ្ណជាតិមួយនេះ។
តាមជីវប្រវត្តិ លោកស្រី ជា សិរី មានបទពិសោធន៍ការងារជាង ២០ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុដោយបានចាប់ផ្តើមការងារនៅឆ្នាំ ១៩៩៩ ជាមន្រ្តីវ័យក្មេងក្នុងខុទ្ទកាល័យទេសាភិបាល មុនចូលទៅបំពេញការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី ទទួលបានការដំឡើងតួនាទីជាបន្តបន្ទាប់មានជាអាទិ៍ ជាអគ្គនាយករងបច្ចេកទេស ក្រោយមកជាអគ្គនាយកបច្ចេកទេស ជាឧបការីទេសាភិបាល ជាទេសាភិបាលរងធនាគារជាតិ និងកាលពីខែកក្កដា ឆ្នាំ ២០២៣ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាមានឋានៈស្មើទេសរដ្ឋមន្ត្រីជំនួសលោក ជា ចាន់តូ។
បើតាមអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងចំណោមប្រទេសជាសមាជិកសរុប ១៩០ ប្រទេស មានស្រ្តីតែ ១៧ រូបប៉ុណ្ណោះដែលកាន់តួនាទីជាអគ្គទេសាភិបាលធនាគារកណ្តាល ក្នុងនោះក៏មានលោកស្រី ជា សិរី ដែលជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា៕
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក