Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទះនៅអាមេរិក បាក់ចូលទន្លេ ដែលជន់ខ្លាំងដោយសារ ការរលាយផ្ទាំងទឹកកក

បានផុស

នៅ

ក្រុមមន្ត្រីក្នុងទីក្រុង Juneau នៃរដ្ឋ Alaska បានចេញសេចក្តីប្រកាសអាសន្នមួយ ខណៈការរលាយផ្ទាំងទឹកកក ធ្វើឲ្យបាក់ទំនប់ បង្កជាទឹកជំនន់ ហើយសំណង់នានាត្រូវបានបំផ្លាញ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេវាអាកាសធាតុជាតិ, ទឹកជំនន់បានបំផ្លាញរចនាសម្ព័ន្ធជាច្រើន នៅតាមដងទន្លេ Mendenhall ដោយផ្ទះចំនួនពីរ បានបាក់ចូលទន្លេ ខណៈសំណង់ផ្សេងទៀត ត្រូវខូចខាតផ្នែកខ្លះ។

លោក Rob Barr នាយករងទីក្រុង Juneau បានប្រាប់ ABC News ថា “លំនៅដ្ឋានមួយចំនួនផ្សេងទៀត រួមទាំងអគារខុនដូផងដែរ គឺស្ថិតក្នុងហានិភ័យ ខណៈដើមឈើ និងកម្ទេចកម្ទី កំពុងអណ្តែតពាសពេញទន្លេ”។

លើសពីនេះ យោងតាមទីក្រុង Juneau, ទឹកជំនន់ ក៏បានបិទផ្លូវជាច្រើនក្នុងតំបន់ រួមទាំងស្ពានផងដែរ ខណៈប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ទីក្រុង បានជំរុញឲ្យប្រជាពលរដ្ឋនៅឆ្ងាយពីដងទន្លេ ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ទឹកជំនន់ធ្ងន់ធ្ងរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ សហរដ្ឋអាមេរិក ប្រុងជើងការ ត្រៀមទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៤៤ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៥៣ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

Sokha Hotels

ព័ត៌មានពេញនិយម