ជីវិតកម្សាន្ដ
រដ្ឋាភិបាលកូរ៉េអំពាវនាវក្រុម BTS សម្ដែងក្នុងកម្មវិធីកាយរឹទ្ធិ ខណៈអ្នកចូលរួមគ្រប់ប្រទេសដកខ្លួនដោយសាររលកកម្ដៅខ្លាំង
នៅថ្ងៃទី ០៨ ខែសីហា នេះលោក Sung Il Jong សមាជិកនៃគណបក្សកាន់អំណាច People Power Party បានអំពាវនាវដល់ក្រុម K-Pop ឲ្យប្រគំតន្ត្រីក្នុងកម្មវិធីកាយរឹទ្ធិពិភពលោក( 25th World Scout Jamboree) ខណៈអ្នកចូលរួមបានដកខ្លួនដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង។

នៅថ្ងៃនេះដែរ លោក Sung Il Jong បានដាក់ជាសំណួរទៅកាន់ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េថា តើសមាជិក BTS ដែលកំពុងបម្រើយោធាគួរតែសម្តែងដែរទេ? ដោយអ្នកនយោបាយដដែលបានសរសេរនៅលើហ្វេសប៊ុកថា “ខ្ញុំសុំឲ្យក្រសួងការពារជាតិអនុញ្ញាតឲ្យ BTS លើកតម្កើងកិត្យានុភាពរបស់ប្រទេសជាតិនៅក្នុងកម្មវិធី World Scout Jamboree លើកទី ២៥”។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងបានឆ្លើយតបនឹងសំណើនេះដោយបញ្ជាក់ថា ពួកគេនឹងត្រូវពិភាក្សាជាមួយផ្នែកយោធាក៏ដូចជាផលិតកម្ម HYBE របស់ក្រុម BTS ជាមុនសិនដែរ។
ទន្ទឹមនឹងនេះដែរ កម្មវិធីជប់លៀងកាយរឹទ្ធិពិភពលោកលើកទី ២៥ ដែលធ្វើឡើងនៅ Saemangeum ក្នុងខេត្ត North Jeolla បានធ្វើឲ្យមានការអាម៉ាស់ជាអន្តរជាតិ។ ព្រឹត្តិការណ៍នេះមានក្រុមកាយរឹទ្ធិចំនួន ៤៣,០០០ នាក់មកពីប្រទេសចំនួន ២៥៨ ត្រូវបានវាយប្រហារដោយរលកកម្ដៅដ៏សាហាវ ដែលបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសចេញ និងដកខ្លួនចេញពីព្រឹត្តិការណ៍ជាបន្តបន្ទាប់។
លើសពីនេះទៀតដែរ ក្នុងរយៈពេលមួយសប្ដាហ៍ដំបូង ក្មេងជំទង់រាប់រយនាក់បានធ្លាក់ខ្លួនឈឺនៅក្នុងព្រឹត្តិការណ៍ដោយសារតែរលកកម្ដៅដ៏ក្តៅគគុក និងរងនូវបញ្ហាជាច្រើនដូចជា កន្ទួលស្បែក រលាកស្បែកនិងសត្វល្អិតខាំ។

សូមបញ្ជាក់ឲ្យដឹងថា World Scout Jamboree ប្រារព្ធឡើងនៅលើកន្លែងបោះជំរុំបណ្ដោះអាសន្នដ៏ធំមួយនៅ Saemangeum នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ត្រូវបានគេសន្មត់ថាមានសកម្មភាពក្រៅការសម្តែងវប្បធម៌ សិក្ខាសាលានិរន្តរភាព និងការផ្តល់ជូនផ្សេងទៀតសម្រាប់អ្នកចូលរួម ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងមធ្យមសិក្សា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយទស្សនិកជនថាឈ្លើយដាក់ Park Bo Young តារាសម្ដែង Park Seo Joon ចេញមុខបញ្ជាក់ការពិត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម