Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ត្រូវមានឆន្ទៈនយោបាយពីគ្រប់ភាគីជម្លោះ

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលអូសបន្លាយឈានចូលដល់ឆ្នាំទី៣ ចាំបាច់ត្រូវមានឆន្ទៈនយោបាយពីគ្រប់ភាគីនៃជម្លោះ ក្នុងខណៈពេលដែលប្រទេសនានានៅក្នុងអាស៊ានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសមីយ៉ាន់ម៉ាត្រូវបានរងការបំផ្លិចបំផ្លាញដោយអំពើហិង្សាក្នុងរយៈពេល២ឆ្នាំកន្លងមកហើយ ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងពិធីគម្រប់ខួបនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មេដឹកនាំឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងថា៖ “យើងទទួលស្គាល់ថា ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ានៅតែមានបញ្ហាប្រឈម ហើយយើងក៏ត្រូវទទួលស្គាល់ថា ស្ថានការណ៍នេះអាចដោះស្រាយទៅបាន គឺត្រូវមានឆន្ទៈនយោបាយពីភាគីជម្លោះទាំងអស់”។

មេដឹកនាំឥណ្ឌូនេស៊ី លោក Joko Widodo បានប្រាប់ឥស្សរជនបរទេសថា ប្រទេសសមាជិកអាស៊ាន១០ប្រទេស រួមទាំងមីយ៉ាន់ម៉ាផង ត្រូវតែបន្តសហការគ្នាតទៅទៀត ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។ លោក Joko Widodo និយាយថា៖ “អាស៊ានប្រៀបដូចជាកប៉ាល់ដ៏ធំមួយដែលត្រូវឆ្ពោះទៅមុខ។ កប៉ាល់ដ៏ធំនេះត្រូវធ្វើដំណើរបន្តទៅទៀត ដោយមិនអាចលិចបានទេ ពីព្រោះនេះគឺជាទំនួលខុសត្រូវរបស់យើងចំពោះមនុស្សរាប់រយលាននាក់នៅលើកប៉ាល់”។

ឥណ្ឌូនេស៊ីគឺជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ហើយនឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំនៅខែកញ្ញា។ ឥណ្ឌូនេស៊ីបានរួមចំណែកក្នុងអ្វីដែលហៅថា “ការទូតស្ងាត់” ជាមួយរបបសឹកយោធាដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់មករកតុចរចា។
លោក Joko Widodo បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ានឹងនៅតែបន្តជាមួយនឹងកិច្ចព្រមព្រៀងចំនួន ៥ចំណុចដែលបានព្រមព្រៀងគ្នាជាមួយរបបសឹកយោធាកាលពី២ឆ្នាំមុន។
ប៉ុន្តែរបបសឹកយោធាមិនបានអើពើនឹងកិច្ចព្រមព្រៀងទាំងនេះដែលមានបំណងបញ្ចប់អំពើហិង្សា និងស្តារការសន្ទនាគ្នាឡើងវិញ រវាងរបបសឹកយោធា និងក្រុមប្រឆាំងនឹងរដ្ឋប្រហារ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម