ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តកោះកុង ស្នើឱ្យពិនិត្យការលក់ដូរចំណីអាហារនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន
កោះកុង ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានស្នើដល់ការិយាល័យអប់រំក្រុងស្រុកក្នុងខេត្ត ចុះត្រួតពិនិត្យរាល់ការលក់ដូរនំចំណីអាហារ និងអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង តាមរយៈលិខិតចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានប្រាប់ទៅកាន់លោក លោកស្រី អភិបាលក្រុងស្រុកថា យោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល និងការផ្តល់ព័ត៌មានពីអាណាព្យាបាលសិស្សបានសង្កេតឃើញថា មានលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន រងផលប៉ះពាល់បញ្ហាសុខភាព មានអាការៈពុលនំចំណីអាហារដែលបណ្តាលមកពីការបរិភោគនំចំណីអាហារមិនបានត្រួតពិនិត្យ ឬចំណីអាហារចម្អិនមិនបានល្អត្រឹមត្រូវ ចំណីអាហារមិនបានត្រួតពិនិត្យច្បាស់លាស់ និងចំណីអាហារដែលមានរសជាតិផ្អែម ឬប្រៃខ្លាំងដែលដាក់លក់នៅតាមគ្រឹះស្ថានសិក្សា។
លោក ង៉ែត ឡឹង ក៏ជំរុញដល់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុកជុំវិញខេត្តកោះកុង ត្រូវចុះត្រួតពិនិត្យការលក់ដូរនំចំណីអាហារ និងធ្វើអនាម័យតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។
គួររម្លឹកដែរថា ចំណីអាហារ និងភេសជ្ជៈដែលក្រសួងអប់រំ ហាមឃាត់មិនឱ្យតាំងលក់ដូរក្នុងសាលារៀន រួមមាន៖ ទី១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទទី-២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ទី-៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ទី-៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទទី-៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី-៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែមខ្លាំង។
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងទៀតថា ការរៀបចំយុទ្ធនាការនេះគឺដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀនមិនមានសារធាតុគីមី និងមានអនាម័យល្អ និងធានាបានថា សិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមានពីចំណីអាហារក្នុងសាលារៀន ជាពិសេសនៅតាមបណ្ដាខេត្តនានា និងតំបន់ដាច់ស្រយាល។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកថា យុទ្ធនាការនេះត្រូវធ្វើបានធ្វើឡើង ដើម្បីបញ្ជ្រាបចំណេះដឹងអ្នកលក់ដូរ ដែលជាគោលដៅសំខាន់ ឱ្យមានបញ្ហាសុខភាពដល់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា