Connect with us

ព័ត៌មានជាតិ

និស្សិត​ខ្មែរនៅ​វៀតណាម សូមកុំទាន់​​ត្រឡប់​មក​ស្រុក​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ខណៈ វៀតណាមផ្ទុះជំងឺកូវីដ​

បានផុស

នៅ

​​លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​ខាងមុខ​ ខណៈ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​កំពុង​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា​«​ចំពោះ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ដោយសារ​ថា​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅ​ក្នុង​សហគមន៍​ហើយ​នាពេល​ខាងមុខនេះ ​ដល់ពេល​ចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​ទៀត​។​ អីចឹង​ពេល​ចូលឆ្នាំ​វៀតណាម​ យើង​ដឹង​ស្រាប់​ហើយ​ទំនៀមទម្លាប់​ប្រពៃណី​ប្រជាជន​វៀតណាម​មិន​ចោល​ទេ​ការជួប​ជុំគ្នា​ ដែល​អាច​ឆ្លង​ជំងឺ​នេះ​ និង​អាច​បន្ត​រាលដាល​ដល់​ខេត្ត​ផ្សេងៗ​ទៀត​រហូតដល់​តាម​ព្រំដែន​ ព្រោះ​ខ្មែរ​យើង​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ច្រើន​។​ អីចឹង​ខ្ញុំ​មានការ​ព្រួយបារម្ភ​ឆ្លង​ចេញពី​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​»​។ លោក​បាន​បន្តទៀតថា​ ម្យ៉ាងទៀត​ឥឡូវនេះ ​និស្សិត​កម្ពុជា​ ដែល​រៀន​នៅ​វៀតណាម​ ក៏ត្រូវ​វិល​ត្រឡប់មក​ស្រុក​វិញ​ ដោយសារ​វៀតណាម​ត្រូវ​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​។

​លោក​បាន​បន្ថែមថា​«​ខ្ញុំ​សូម​សំណូមពរ​ដល់​និស្សិត​ខ្មែរ​ ដែល​កំពុង​រៀន​នៅ​វៀតណាម​កុំអាល​ទាន់​វិល​ត្រឡប់​មក​ស្រុក​នាពេល​ចូលឆ្នាំ​ឬ​វ៉ា​កង់​តូច​ខាងមុខនេះ​អី​ សូម​ឲ្យ​ស្នាក់នៅ​វៀតណាម​និង​នៅ​លេង​នៅ​វៀតណាម​សិន​ទៅ​កុំ​មក​ស្រុក​អី​ ព្រោះ​បើ​មក​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ហើយ​ពេល​ត្រឡប់​ទៅវិញ ​ក៏​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​អីចឹង​វា​អស់​២៨​ថ្ងៃ​ ហើយ​ណាមួយ​ចូលឆ្នាំ​វៀតណាម​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​យ៉ាង​ច្រើន​១​ខែ​។​ ដល់​អីចឹង​មកលេង​ស្រុក​បានតែ​១​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ចាំ​វ៉ា​កង​ធំ​ឈប់​បាន​យូរ​សុំ​មកលេង​ទើប​ប្រសើរ​»​។ លោក​បាន​បញ្ជាក់ថា ​ជាង​នេះ​ទៀត​ពិធី​ចូលឆ្នាំ​វៀតណាម​ មិនមែនជា​បុណ្យជាតិ​របស់​ខ្មែរ​យើង​ទេ​។​ និស្សិត​យើង​គួរ​បន្ត​ស្នាក់នៅ​និង​បន្ត​នៅ​លេង​ចូលឆ្នាំ​នៅ​វៀតណាម​ ដើម្បី​ចៀសវាង​ឬ​បង្ការ​នាំ​ជំងឺ​ចូល​ក្នុង​ស្រុក​។

​ប្រទេស​វៀតណាម ​បានប្រកាស​ពី​ការឆ្លង​ចូល​សហគមន៍​ជាថ្មី​ បន្ទាប់ពី​បាន​រកឃើញ​មនុស្ស​ចំនួន​៨១​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែ​មករា​ឆ្នាំ​២០២១​។​ ​យោងតាម​ព័​ត៍​មាន​បរទេស​បាន​ឲ្យ​ដឹងថា​លោក Nguyen Thanh Long រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់ថា មនុស្ស​ចំនួន​៨១​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែមករា​។ ​មនុស្ស​ទាំង​៨១​នាក់​នេះ​ សុទ្ធ​តែ​មាន​ទំនាក់​ទំនងជា​មួយ​ករណី​វិជ្ជមាន​ចំនួន​២​ ដែល​រកឃើញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​។​ ករណី​ឆ្លង​ទាំង​៨១​នេះ ជាកា​រ​ឆ្លង​ក្នុងស្រុក​ដំបូង​ក្នុង​រយៈពេល​ជិត​២​ខែ​។

​ក្រោយ​រក​ឃើញ​ករណី​ថ្មី​ចំនួន​៨១​បន្ថែម​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត និង​ទី​ភ្នាក់ងាររដ្ឋ​ពង្រឹង​ការត្រួតពិនិត្យ និង​ស្វែងរក​ជំងឺ​កូ​វីដ​-១៩​។ មន្ត្រី​សុខាភិបាល​ចាប់ផ្តើម​ស្វែងរក​ប្រភព​ចម្លង​នៃ​ជំងឺ​នេះ​នៅ​ខេត្ត Hải Dương និង Quảng Ninh នៅ​ភាគ​ខាងជើង​ជាទី​ដែល​ករណី​ឆ្លង​ថ្មី​បំផុត​ចំនួន​ពីរ​ ត្រូវបាន​រកឃើញ​។ ករណី​ឆ្លង​មួយ ក្នុងចំណោម​ករណី​ដំបូង​ចំនួន​ពីរ ត្រូវបាន​រកឃើញថា​ មកពី​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ដែល​មាន​ប្រភព​ពី​អង់គ្លេស​។ គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២១ វៀតណាម​មាន​ករណី​ឆ្លង​ចំនួន​១,៥៥១​ករណី និង​ស្លាប់​ចំនួន​៣៥​នាក់​ក្នុងចំណោម​ប្រជាជន​ជាង​១០០​លាន​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជ្ញាធរ​រាជធានី​ ជំរុញ​​អភិបាលខណ្ឌ​ទាំង​១៤​ ពង្រឹង​ការអនុវត្ត​វិធានការ​​​ជំងឺ​កូ​វីដ​-១៩​ តាម​ពិធីបុណ្យ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១០ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១២ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម