ជីវិតកម្សាន្ដ
ករណី ស៊ឹម ថៃណា ប្រធានសមាគមអះអាងថា បើបុគ្គលនោះមិនសុំទោស នឹងស្នើសុំជំនួយផ្នែកច្បាប់
ជុំវិញករណីតារាចម្រៀង ស៊ឹម ថៃណា រងការជេរប្រមាថធ្ងន់ៗ ពីសំណាក់បុគ្គលម្នាក់ ត្រូវប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមកអះអាងដោយបញ្ជាក់ថា បើបុគ្គលនោះមិនមកសុំទោស ថៃណា ទេ នោះអ្នកនាងនឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីសុំជំនួយផ្នែកច្បាប់។
ប្រធានសមាគមសិល្បករខ្មែររូបនេះ ក៏បានលើកឡើងថា «កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេច ខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង»។ អ្នកនាងថា «នាងខ្ញុំ បានខលទៅប្អូនស្រី ដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយប្អូនស្រីក៏បានសំណូមពរឲ្យបុគ្គលរូបនោះ គឺមកសុំទោសប្អូនស្រីនៅចំពោះមុខ(ជាលក្ខណៈ Private ក៏បាន) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលពួកគាត់បំពេញការងារពេលយប់ បើទោះអាជីពណាក៏ដោយ»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានសង្កត់ធ្ងន់ទៀតថា «បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និងប្អូនស្រី នឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីស្នើសុំជំនួយផ្នែកច្បាប់»។ ចំណែកលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ដែរថា បន្ទាប់ពីរងការជេរប្រមាថសាមីខ្លួនកញ្ញា ស៊ឹម ថៃណា សំណូមពរឲ្យបុគ្គលរូបនោះចេញមកសុំទោសជាសាធារណៈ ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលបំពេញការងារពេលយប់ ទោះអាជីពណាក៏ដោយ និងជាគំរូល្អដល់បុគ្គលដទៃទៀត។
សូមជម្រាបថា តារាចម្រៀងកញ្ញា ស៊ឹម ថៃណា ថ្មីៗនេះ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត រហូតចេញធ្វើការឡាយវីដេអូទាំងទឹកភ្នែកហូររហាម បន្ទាប់ពីនាងត្រូវបានរងការដៀលប្រមាថកិត្តិយសធ្ងន់ៗ ពីសំណាក់បុគ្គលស្រវឹងស្រាម្នាក់ នៅក្នុងហាងផឹកស៊ីមួយកន្លែង។
កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថា «អ្នកធ្វើការពេលរាត្រីមិនមែនសុទ្ធតែសំផឹងទេ»។ ស៊ឹម ថៃណា បន្តទៀតថា «មិនថាឡើយអ្នកធ្វើការក្នុងហាងរាត្រី បុគ្គលិករត់តុ បុគ្គលិកណែនាំភ្ញៀវ អ្នកចម្រៀង , DJ ចាក់បទចម្រៀង ឬ នារីប្រម៉ូតស្រាបៀ គឺមិនមែនជាស្រីសំផឹងទេ ដោយពួកគាត់សុទ្ធតែមានតម្លៃរបស់ពួកគាត់រៀងៗខ្លួន មិនសមណាអ្នកត្រូវជនអគតិនិយាយប្រមាថទាំងជាតិស្រាចូលខ្លួន ឬមានចេតនាអាក្រក់បែបនេះសោះ»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា