ព័ត៌មានអន្ដរជាតិ
គណបក្ស ៣ ទៀតបង្ហាញជំហរចូលរួមបង្កើតរដ្ឋាភិបាលថ្មីជាមួយ បក្សភឿថៃ
គណបក្សថៃចំនួន ៣ ទៀតដែលមានរួមទាំងបក្សរបស់លោក ប្រាវីត វង់ស៊ូវ៉ាន់ និងអតីតបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហើបកាលពីថ្ងៃអង្គារថា ពួកគេមានឆន្ទៈធ្វើតាមគណបក្សភូមិចៃថៃ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Pheu-Thai-6-1.jpg)
សមាជិកមកពី គណបក្សបាឡាង ប្រាឆារ៉ាត់, គណបក្សថៃរួបរួមជាតិ និងគណបក្សឆាតថៃផាតាណា បានផ្តល់សញ្ញា ក្រោយពេលបក្សភឿថៃ និងបក្សភូមិចៃថៃយល់ព្រមបង្កើតសម្ព័ន្ធភាពជាមួយគ្នាថា គណបក្សទាំង ៣ កំពុងពិចារណា និងរង់ចាំការអញ្ជើញពីគណបក្សភឿថៃសម្រាប់កិច្ចពិភាក្សាចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីផងដែរ ។
ទន្ទឹមនឹងនោះ មេដឹកនាំគណបក្សឆាតថៃផាតាណា លោក Varawut Silpa-archa បានព្រលយពាក្យយ៉ាងមុតមាំថា នៅពេលនេះគណបក្សរបស់លោកនឹងសុខចិត្តចូលរួមជាមួយក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែគណបក្សភឿថៃធ្លាប់បានអះអាងហើយថា នឹងមិនស្វែងរកការកែប្រែមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Varawut-Silpa-archa.jpg)
លោក Varawut បាននិយាយទៀតថា នៅពេលណាដែលគណបក្សភឿថៃបញ្ជូនសញ្ញាសម្រាប់ការចរចា យើងនឹងត្រៀមខ្លួនដើម្បីចូលរួមភ្លាម ហើយគណបក្សឆាតថៃផាតាណា នឹងមិនទាមទារកៅអីគណៈរដ្ឋមន្ត្រីណាមួយឡើយ ដោយសារតែបក្សរបស់លោកមានសមាជិកសភាតែ ១០ រូបប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រនេះដែរ ត្រូវបានលើកឡើងថា ជាហេតុផលចម្បងដែលសមាជិកព្រឹទ្ធសភាបដិសេធមិនបោះឆ្នោតឲ្យបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat កាលពីខែមុន ហើយដោយសារតែមានបទពិសោធន៍បែបនេះហើយ ទើបគណបក្សភឿថៃបានសម្រេចទុកមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌនេះនៅដាច់ដោយឡែកសិន សម្រាប់ការបោះឆ្នោតសភាដែលនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Cholanan-Srikaew-1-1.jpg)
គួរបញ្ជាក់ថា ប្រសិនបើគណបក្សទាំង ៣ ពិតជាចូលរួមជាមួយគណបក្សភឿថៃ និងបក្សភូមិចៃថៃមែននោះ ក្រុមចម្រុះទាំង ៥ នេះនឹងមានសំឡេងសរុប ២៩៨ បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ។ ទោះជាយ៉ាងណា ក្រុមចម្រុះមួយនេះក៏នឹងត្រៀមប្រមែប្រមូលគណបក្សផ្សេងទៀតផងដែរ ដោយសារតែការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៣៧៥ នៃអាសនៈសភាទាំង ៥០០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ភឿថៃ ចាប់ដៃគូជាមួយបក្សឈ្នះឆ្នោតលំដាប់ទី ៣ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?