Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់យកបេះដូងអ្នកគាំទ្រជាថ្មី ក្នុងឈុតហែលទឹកពណ៌ក្រហមឆ្អិនឆ្អៅ

បានផុស

នៅ

វត្តមាន នៃ​ការ​ដើរ​បង្ហាញ​ក្នុង​ឈុត​ហែល​ទឹក​(Swimsuit) ពី​សំណាក់​បវរកញ្ញា​ដែល​ជា​ម្ចាស់​មកុដ MGC 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅ​ក្នុង​កម្មវិធី Miss Grand Cambodia 2023 កាលពី​រាត្រី​ថ្ងៃ​ទី ០៧​ខែ​សីហា បាន​និង​កំពុង​ឆក់​យក​បេះដូង​អ្នកគាំទ្រ​ជាថ្មី​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ក្រហមឆ្អិនឆ្អៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មកទល់​បច្ចុប្បន្ន​នាង​នៅតែ​ឆក់​បាន​ការ​គាំទ្រ និង​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ពី​សំណាក់​មហាជន​ទូទៅ។ ចំពោះ​ការ​រក្សា​បាន​ប្រជាប្រិយភាព​នេះ ដោយសារ​ភាព​រួសរាយ និង​អត្តចរិត ខណៈ​កន្លង​មក​នាង​ក៏​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ដែល​បាន​តំណាង​ប្រទេស​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ជាក់ស្ដែង​តាមរយៈ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី Miss Grand Cambodia 2023 កញ្ញា វត្តីសារ៉ាវឌ្ឍី ដែល​ជា​ម្ចាស់​មកុដ​កាលពី​ឆ្នាំ ២០២២ បាន​សម្ញែង​ដើរ​កាច់រាង​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​រំលេច​ដោយ​រំយោល​ភ្លឺផ្លេក​ដើរ​យ៉ាង​ជឿជាក់ និង​ស្វាហាប់ ឆក់​យក​បេះដូង​អ្នកគាំទ្រ​ដោយ​លាន់ឮ​សម្រែក នៃ​ការ​ស្រែក​ហោរ​ស្ទើរ​រង្គើ​ឆាក​ក្នុង​វគ្គ Swimsuit។

ត្រង់​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​និយម​តាមដាន​ស្នេហា​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​មើល​ឃើញ​ថា ស្រី​ស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែ​មាន​សមត្ថភាព​ខ្លាំង និង​អាច​រក្សា​បាន​លំនឹង​ប្រជាប្រិយភាព​មិន​ឲ្យ​ធ្លាក់​ចុះ ឬ ថមថយ​បាន​ឡើយ។ វត្តីសារ៉ាវឌ្ឍី ក៏​ទទួល​បាន​ការ​សរសើរ​ពី​មហាជន​ចំពោះ​រូប​សម្រស់ យ៉ាង​ស្រឡូន​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង។

គួរ​រម្លឹក​ថា កន្លងមក​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា​បវរកញ្ញា​តំណាង​កម្ពុជា​ក្នុង​ការ​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​អំឡុង​ខែ​តុលា ចុង​ឆ្នាំ ២០២២។ យ៉ាងណាមិញ​ទោះបី​នាង​មិន​អាច​ឆ្លង​ចូល​ទៅ Top5 ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ MGI 2022 នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី ពិត​មែន តែ​បវរកញ្ញា​រូប​នេះ រក្សា​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់រូប៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

ព័ត៌មានជាតិ១៣ នាទីutes មុន

នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម