Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់ទម្លាក់ដ្រូន ២គ្រឿង ដែលហោះសំដៅទៅ ទីក្រុងមូស្គូ

បានផុស

នៅ

យន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ខណៈធ្វើដំណើរសំដៅទៅទីក្រុងមូស្គូ។ នេះបើតាមការបញ្ជាក់ពីអភិបាលក្រុងលោក Sergey Sobyanin និងក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធទី៩ខែសីហា។ 

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​មន្ត្រី​ខាងលើ, ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​នេះ ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​ការបំផ្លិចបំផ្លាញអ្វី​ឡើយ​។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលយប់ ការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្មដោយយន្តហោះគ្មានមនុស្សបើក ត្រូវបានរារាំងនៅតំបន់មូស្គូ”។

យោងតាមលោក Sobyanin, ដ្រូនទាំង២គ្រឿង ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស។ មួយគ្រឿងក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងរដ្ឋធានី ខណៈមួយគ្រឿងទៀត ត្រូវបានបំផ្លាញនៅលើផ្លូវហាយវេ M1 ដែលតភ្ជាប់ទីក្រុងមូស្គូទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស។

(រូបថត៖ India Post)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ​អំពី​ឧបទ្ទវហេតុ​នេះ​ទេ ហើយ​ប្រភេទ​យន្តហោះ​ដ្រូន​ដែល​ប្រើ​ ក៏គេនៅ​​មិនទាន់បញ្ជាក់​ច្បាស់ដែរ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​អាទិត្យទី៦ខែសីហា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង​ ក៏​ត្រូវ​បាន​បាញ់​ទម្លាក់ផងដែរ ខណៈ​​ព្យាយាម​វាយ​ប្រហារទី​ក្រុងមូស្គូ។

មិនត្រឹមប៉ុណ្ណឹង យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានទៅដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃទី៣០ខែកក្កដា ហើយម្តងទៀតនៅថ្ងៃទី១ខែសីហា ដែល២លើកនោះ ដ្រូនបានវាយប្រហារតំបន់ហិរញ្ញវត្ថុរបស់ទីក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន បញ្ជាឲ្យបង្កើនផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហារ ដែលកំពុងប្រើនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម