Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត ជំរុញឱ្យពលរដ្ឋបង្ហាញពីកង្វល់​ដើម្បីរួមគ្នាដោះស្រាយ​តាមរយៈវេទិកាសាធារណៈ

បានផុស

នៅ

អភិបាលក្រុងបាវិត លោក លឹម សៀងហេង បានធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់ ដើម្បីស្តាប់ និងប្រមូលបញ្ហានានា របស់ប្រជាពលរដ្ឋ យកទៅដោះស្រាយ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោក អភិបាលក្រុង ក៏ជំរុញឱ្យប្រជា​ពលរដ្ឋ​ចូលរួមវេទិកាសាធារណៈ ឱ្យបានច្រើនកុះករ និងហ៊ានបង្ហាញពីបញ្ហារបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរបានដឹង និងដោះរួមគ្នាដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាសាធារណៈ ថ្ងៃទី ០៩ សីហានេះ លោក លឹម សៀងហេង បានឱ្យដឹងថា មានតែពលរដ្ឋនៅ​មូលដ្ឋាន​ទេ ដែលមានទុកកង្វល់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានកម្មវិធី​វេទិកា​សាធារណៈ ឲ្យពលរដ្ឋបានចូលរួម លើកជាការសំណូមពរ និងកង្វល់នានា ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។

លោកបានបន្តថា ពលរដ្ឋ កុំខ្លាចអាជ្ញាធរ និងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា។ នៅក្នុងវេទិកា​សាធារណៈ ពលរដ្ឋបានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមាន​បញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោក ជាដើម។

ចំពោះការសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិត ឆ្លើយតប និងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុង ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយ​អាជ្ញាធរក្នុង​ការអនុវត្តច្បាប់ទាំងអស់គ្នា។

លោកលឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍនៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋា​រចនា​សម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានា​ក្នុងមូលដ្ឋាន​សង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អុយផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើ​ទៅមន្ទីរសាធារណការខេត្ត ដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ពិធីនេះ មានការចូលរួមពីលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអធិការនគរបាលក្រុង សមត្ថកិច្ចដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕ ដោយ: អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

Agoda៖ វៀតណាម​ក្លាយជាទិសដៅទេសចរណ៍ឆ្លងឆ្នាំដ៏ពេញនិយមមួយ​ សម្រាប់ភ្ញៀវអន្តរជាតិ

វប្បធម៌ ជំនឿ១១ នាទីutes មុន

ប្រពៃណីផលិតកុលាលភាជន៍(ស្មូនក្អម ឆ្នាំង) នៅកម្ពុជាប្រឈមការបាត់បង់

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម