Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅខែ កញ្ញា

បានផុស

នៅ

កម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិរយៈពេល៣ថ្ងៃ នាពាក់កណ្តាលខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ CAMFOOD/CAMHOTEL 2023 កាលពីរសៀលថ្ងៃទី ០៩សីហាលោក Andrew Siow ជាអគ្គនាយកក្រុមហ៊ុន AMB Tarsus Event group ដែលជាអ្នករៀបចំពិព័រណ៍នេះបានឱ្យដឹងថា ពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងមានការត្រឡប់មកវិញសារជាថ្មីនៃការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិ ហើយពិព័រណ៍នេះ មានក្រុមហ៊ុន និងម៉ាកយីហោក្នុងស្រុក និងអន្តរជាតិចូលរួមជាង២៥០ និងត្រូវបានរំពឹងថា នឹងមានអ្នកចូលរួម​ទស្សនាជាង១២០០០នាក់ ។

លោកបានបន្តថា ពិព័រណ៍នេះគ្រោងនឹងបើកជាផ្លូវការក្រោមអធិបតីភាពលោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រង​ឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោក គឹម សេរីរដ្ឋ អគ្គលេខាធិការរងគ.ជ.វ.ទ និងប្រធាន​នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា«នៅពេលដែលទីផ្សារទេសចរណ៍ និង F&B ស្ទុះងើបឡើងវិញជាលំដាប់ក្នុងដំណាក់កាលក្រោយ COVID-19 នេះ យើងជឿជាក់ថា ពិព័រណ៍ ខេមហ្វួត/ខេម ហូតែលនឹងបន្ថែមទំនុកចិត្ត និងគុណតម្លៃដល់​ឧស្សា​ហកម្មនេះ តាមរយៈការប្រមូលផ្តុំអ្នកនៅក្នុងឧស្សាហកម្មក្នុងការ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជា​ដៃគូអាជីវកម្មថ្មីៗ»។

ចំណែកសហព័ន្ធទេសចរណ៍កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការ ដឹកនាំក្នុងការរៀបចំការប្រកួតប្រជែងផ្នែកបដិសណ្ឋារ​កិច្ចផងដែរនៅក្នុងព្រឹត្តិការណ៍ CAMFOOD/CAMHOTEL 2023 រួមមាន ការប្រកួតចំអិនម្ហូបដោយផ្ទាល់ មាន​ដូចជា នំបញ្ចុកសៀមរាប, សម្លកកូរខ្មែរ,ត្រីអាម៉ុក, សាច់គោ (Steak), ការតុបតែងនំខេក ជាដើម។ បន្ថែមលើស​ពីនេះក៍មាន ការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ, ការប្រកួតរៀបចំតុអារហារ, ការប្រកួតក្រឡុកស្រា, ការប្រកួត​ប្រជែងពីរសិល្ប:តុបតែងនិងរៀបចំគ្រែ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម