ព័ត៌មានជាតិ
នៅសល់៣ថ្ងៃទៀតមន្ត្រីពន្ធដារនឹងចុះផាកពិន័យរថយន្តមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០២០
នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះមន្ត្រីពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងចុះនៅតាមកំណាត់ផ្លូវជាតិសំខាន់ៗនៅទូទាំងប្រទេស ធ្វើការផាកពិន័យចំពោះមធ្យោបាយដឹក ជញ្ជូននិងយានជំនិះគ្រប់ប្រភេទទាំងឡាយណា ដែលនៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំ២០២០។
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសរួចហើយថា នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ខាង មុខនេះតទៅ បន្ទាប់ពីកាលបរិច្ឆេទនៃការប្រមូលពន្ធប្រចាំឆ្នាំ២០២០ត្រូវបានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារបានណែនាំដល់ម្ចាស់យានយន្តដែលខកខានមិនបានប្រ កាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០កន្លងទៅ រួសរាន់ទៅប្រកាសបង់ពន្ធឲ្យបានគ្រប់គ្នាៗ និងបានទាន់ពេលវេលាដើម្បីចៀសវាងនូវក្រុមការងារចម្រុះធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធដែលនាំឱ្យខកខានពេលវេលានិងកកស្ទះចរា ចរណ៍ធ្វើដំណើរដែលអាចកើតមានបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ។
គួរបញ្ជាក់ថា ម្ចាស់យានយន្ដនិងយានជំនិះគ្រប់ប្រភេទអាចទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្តខណ្ឌ ឬនៅសាខាធនា គារកាណាឌីយ៉ា ធនាគារអេស៊ីលីដាធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈសាខាធនាគារជេត្រាស់រ៉ូយ៉ាល់និងសាខាធនាគារស្ថាបនាភីអិលស៊ី៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ