សុខភាព
សណ្ដែក ៥ ប្រភេទ ជាប្រភពប្រូតេអ៊ីនខ្ពស់ និងជំនួយកសាងសាច់ដុំសម្រាប់បុរស
អាហារសម្រន់សម្រាប់បុរសដែលកំពុងកសាងសាច់ដុំ។ បន្ថែមពីលើប្រភេទផ្សេងគ្នានៃគ្រាប់ អត្ថប្រយោជន៍នៃការញ៉ាំគ្រាប់ធញ្ញជាតិគឺមាតិកាប្រូតេអ៊ីនខ្ពស់ ដោយផ្ទុកជាតិខ្លាញ់ល្អ។ វាចាំបាច់សម្រាប់រាងកាយ ជួយបំប៉នខួរក្បាល បេះដូងនិងសរសៃឈាម តុល្យភាពប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបញ្ចេញចោលឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព ។
ថ្ងៃនេះយើងខ្ញុំបានប្រមូលផ្តុំនូវគ្រាប់ចំនួន៥ ប្រភេទដែលជួយឲ្យសាច់ដុំរបស់អ្នកស្រស់ស្អាត និងរឹងមាំ។

១ សណ្តែកដី
សណ្តែកដីគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យដែលមានរហូតដល់ ២៩.៨ ក្រាមក្នុង ១០០ ក្រាមនៃគ្រាប់។ ពួកវាក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា វីតាមីន E ផូស្វ័រ ជាតិសរសៃ និងខ្លាញ់ល្អផងដែរ។ ជាពិសេសសណ្ដែកដីជួយការពារជំងឺបេះដូង ក្រួសក្នុងថង់ទឹកប្រមាត់។ និងជំងឺទឹកនោមផ្អែមផងដែរ។
២ គ្រាប់ស្វាយចន្ទី
គ្រាប់នេះមានប្រជាប្រិយភាពណាស់។ ព្រោះវាមានរសជាតិឆ្ងាញ់ អាចប្រើជាអាហារសម្រន់ពេលថ្ងៃបាន។ វាមានប្រូតេអ៊ីនរហូតដល់ ២១ ក្រាមក្នុង ១០០ ក្រាមនៃទំងន់ ហើយថែមទាំងធ្វើឲ្យអ្នកឆ្អែតបានយូរ។ វាក៏ជួយរក្សាតុល្យភាពក្នុងពោះវៀន ចិញ្ចឹមស្បែក ចិញ្ចឹមភ្នែកជាមួយនឹងវីតាមីន E រួមទាំងស័ង្កសី។
៣ Walnut
វាជាប្រភេទមួយទៀតដែលផ្ទុកនូវខ្លាញ់ល្អ ប្រភេទអូមេហ្គា ៣ ដែលជួយដល់មុខងារខួរក្បាល។ ជាមួយគ្នានេះ វាក៏ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមផងដែរ។ វាធ្វើឲ្យមានតុល្យភាពនៃបំពង់រំលាយអាហារ និងជំរុញការបញ្ចេញចោល។ក្នុង ១០០ ក្រាមនៃ Walnut មានប្រូតេអ៊ីន ១៦ ក្រាមដែលត្រូវបានគេចាត់ទុកថាជាអាហារសម្រន់ដែលមានប្រូតេអ៊ីនខ្ពស់។
៤ អាល់ម៉ុន
ការទទួលទានផ្លែអាល់ម៉ុនជាប្រចាំអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះបានកាន់តែល្អ ។ សមរម្យសម្រាប់បុរសៗវ័យក្មេង ដែលកំពុងស្វែងរកអាហារសម្រន់ដែលមានប្រយោជន៍ និងមិនឡើងទម្ងន់ ក្រៅពីអាល់ម៉ុនផ្តល់ប្រូតេអ៊ីន ១៦ ក្រាមក្នុង ១០០ ក្រាម វាមានរសជាតិឆ្ងាញ់ ហើយជាប្រភពដ៏ល្អនៃជាតិសរសៃដែលជួយសម្រួលដល់ការបន្ទោរបង់ថែមទៀត។
៥ គ្រាប់រីករាយ
វាគឺជាអាហារសម្រន់ដ៏មានប្រយោជន៍មួយទៀត ដែលផ្តល់ទាំងប្រូតេអ៊ីន ១៥ក្រាមក្នុង ១០០ ក្រាមនៃទម្ងន់មានវីតាមីននិងសារធាតុរ៉ែជាច្រើន។ វាជួយបំប៉នរាងកាយដូចជា lutein, zeaxanthin ជួយបំប៉នភ្នែក កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ មានជាតិសរសៃខ្ពស់ជួយធ្វើឲ្យមានតុល្យភាពផ្លូវអាហារូបត្ថម្ភ និងពោះពេញក្នុងរយៈពេលយូរ ដូច្នេះវាអាចជួយសម្រកទម្ងន់បានយ៉ាងល្អ។

បើទោះបីជាសណ្តែកទាំងនេះមានប្រូតេអ៊ីនខ្ពស់ក៏ដោយ និងអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែមិនគួរញ៉ាំច្រើនពេកទេ។ ដោយសារតែថាមពលខ្ពស់ខ្លាំង។ ដូច្នេះ វាសក្ដិសមជាអាហារសម្រន់ពេលថ្ងៃ ឬជាចំណែកតូចមួយ មានតែនៅក្នុងអាហារប៉ុណ្ណោះ។ គ្រាប់គឺជាជម្រើសដ៏ល្អមួយផ្សេងទៀត ពេលអ្នកមានរាងកាយមាំមួន កសាងសាច់ដុំ ឬស្រកទម្ងន់ដែលងាយស្រួលរកទិញ និងមានរសជាតិឆ្ងាញ់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មានជំងឺខ្លាញ់រុំថ្លើម កុំចេះតែបរិភោគអាហារផ្ដេសផ្ដាស ប្រយ័ត្នធ្ងន់លើសដើម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង