Connect with us

ព័ត៌មានជាតិ

លោក ហាច ឆន រកចំណូលបានជិត ៣ម៉ឺនដុល្លារ ក្នុងមួយខែ ពីរបរចិញ្ចឹមខ្យង

បានផុស

នៅ

របរចិញ្ចឹមសត្វនៅកម្ពុជា បាននិងកំពុងរីកលូតលាស់គួរកត់សម្គាល់ ដោយរាជរដ្ឋាភិបាល បានបង្កើនកិច្ច​សហការជាមួយវិស័យឯកជន បង្កើតទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកសិដ្ឋាន ៤០០ ស្ថិតខេត្តមណ្ឌលគិរី ជាកសិដ្ឋានមួយជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ដោយមានការចិញ្ចឹមខ្យងជាច្រើនប្រភេទ មានដូចជា ខ្យងធូរ៉េន ខ្យងប័រ និងខ្យងឈឺរី ជាដើម សម្រាប់ផ្គត់ផ្គង់​នៅក្នុង​ស្រុក និងបាននាំចេញទៅប្រទេសជិតខាង ផងដែរ។

លោក ហាច ឆន ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើក​ឡើងថា បច្ចុប្បន្ននេះ កសិដ្ឋានបានចិញ្ចឹមខ្យងប្រហែលជាង ៣០០ អាង ហើយផ្គត់ផ្គង់ទូទាំង ២៥ រាជធានីខេត្ត ដោយមាន​បរិមាណ​ចន្លោះពី ២០០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយខែ ក្នុងនោះ ១គីឡូ លក់បានតម្លៃ ២០ម៉ឺនរៀល ទៅ ១០០ដុល្លារ។ ទោះបីជាមានធ្លាក់ចុះ​នូវបរិមាណផ្គត់ផ្គង់បន្តិចបន្តួច​ក៏ពិតមែន ក៏ប៉ុន្តែលោកអាចរកចំណូល​បានពីមុខ​របរមួយ​នេះចន្លោះពី ១ ម៉ឺន ទៅ ៣ ម៉ឺនដុល្លារ ក្នុងមួយខែ ពីការចិញ្ចឹមខ្យង។

ម្ចាស់កសិដ្ឋាន រូបនេះ បានបញ្ជាក់ថា សម្រាប់ការផ្គត់ផ្គង់មាន ៣ប្រភេទសំខាន់ៗ រួមមានតម្រូវការពូជយកទៅ​ចិញ្ចឹមបន្តមានប្រហែល ៩០ ភាគរយ សម្រាប់បរិភោជមានជាង ៥ ភាគរយ និង ៥ ភាគរយ ផ្សេងទៀត សម្រាប់​ទីផ្សារក្រៅប្រទេស។

ដោយមានការកើនឡើងតម្រូវការខ្យង ក៏ដូចជាកំណើននៃអ្នកចិញ្ចឹមខ្យងមានភាពវិជ្ជមាន ម្ចាស់កសិដ្ឋាន ៤០០ មានគម្រោងពង្រីកទៅលើផ្ទៃដី ១០ ហិកតាបន្ថែមទៀត ទៅលើផ្ទៃដីដែលមានស្រាប់។

លោក ឆន ក៏បានបើកឱកាសសម្រាប់ការចុះកម្មសិក្សានានាផងដែរ។ ជាក់ស្តែង នាពេលកន្លងទៅ មានវិនិយោគិន​មកពីប្រទេសសិង្ហបុរី និងចិន ធ្លាប់បានចុះកម្មសិក្សានៅកសិដ្ឋានផ្ទាល់លើប្រភេទខ្យងធូរ៉េន ខ្យងប័រ និងខ្យងឈឺរី ដោយបាននាំយកបច្ចេកទេសពីកសិដ្ឋានរបស់លោក ប្រទេសពួកគេផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ហាច ឆន បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពី​បច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសមានការគាំទ្រពីសហព័ន្ធចំនួន ៥ ទៀតរួមមាន សហព័ន្ធចិញ្ចឹម​មាន់ស្រែ និងបក្សី, សហព័ន្ធចិញ្ចឹមព្រាប, សហព័ន្ធវារីវប្បកម្ម, សហព័ន្ធចឹញ្ចិមខ្ញាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ២៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម