Connect with us

ជីវិតកម្សាន្ដ

ក្រោយខ្នង នៃការតស៊ូ វ៉ាន់ប៊ី ឆ្លងកាត់ជីវិតលំបាកអ្វីខ្លះ?

បានផុស

នៅ

ម្ចាស់​មកុដ​ភេទ​ទី​៣ នៃ​ការ​ប្រកួត Miss Queen Cambodia ២០២២ កញ្ញា វ៉ាន់ប៊ី ត្រូវ​បាន​អ្នក​គាំទ្រ​ដឹង​ហើយ​ថា​នាង​ជា​បវរកញ្ញា​កំពូល​សម្រស់​មាន​ទាំង​សមត្ថភាព​ដើរ​ម៉ូដ និង ចំណេះ​​ដឹង​ទូរទៅ។ បន្ទាប់​ពី​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ដ៏​សាក សម​មួយ​នេះ បវរកញ្ញា​ភេទ​ទី៣ វ៉ាន់ប៊ី ក៏​បាន​ចូលរួម​ប្រកួត​លើ​ឆាក​អន្តជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ បើ​ក្រឡេក​មក​ចាប់​​អារម្មណ៍​ពី​ជីវិត​តស៊ូ​ក្រៅ​ឆាក​របស់​បវរកញ្ញា​ភេទ​ទី​៣ កញ្ញា​ វ៉ាន់ប៊ី ​អ្នក​គាំ​ទ្រ​មួយ​ចំនួន នៅ​មិន​ទាន់​បាន​ដឹង​ពី​ជីវិត​លំបាក​ធ្លាប់​ឆ្លង​កាត់​រឿង រ៉ាវ​អ្វី​ខ្លះ​នៅ​ឡើយ​ទេ។

ពាក់ព័ន្ធ​ដំណើរ​ជីវិត​នៃ​ការ​តស៊ូ​ត្រូវ​បាន វ៉ាន់ប៊ី ទម្លាយ​ឱ្យ​ដឹង​ថា ការ​ពិត​នៅ​ពី​ក្រោយ​ការ​ខំ​ប្រឹងប្រែង​​នាង​ធ្លាប់​បាន​ឆ្លង​កាត់​ទាំង​រឿង​ល្អ និង​អាក្រក់​ សាង​កំហុស​កុហក់​ជា​មួយ​គ្រួសារ មនុស្ស​ជុំ​វិញ​​ខ្លួន និង​អ្នក​ដទៃ​សាង​រូបភាព​ដែល​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ចែក​រំលែក​ភាព​សប្បាយ​​រីករាយ​ផ្ដល់​នូវ​បទពិសោធន៍​ដំបូន្មាន​ល្អ​​ៗ​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ដើម្បី​​សម្រេច​គោល​​ដៅ​សាង​ដោយ​ភាព​ល្អ។

បវរកញ្ញា វ៉ាន់ប៊ី បាន​បញ្ជាក់​ថា «​ខ្ញុំ​ដឹង​ថា​​គ្មាន​នរណា​កើត​មក​​ល្អ​ឥត​​ខ្ចោះ​ទេ តែ​សូម​កុំ​​សាង​​កំហុសដដែល​ៗ​ត្រូវ​ចេះ​គេច ឬ​កែ​រាល់​អ្វី​ដែរ​មិន​ល្អ សុំ​ឱកាស​ពី​គ្រប់​គ្នា​ដើម្បី​អភិវឌ្ឍន៍​ខ្លួន និង​សង្គម​ជាតិ ធ្វើ​ជា​កូន​ល្អ មិត្ត​ល្អ កូន​​ចៅ​ល្អ ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ នាង​ខ្ញុំ Vanbe អរគុណ​បង​ប្អូន​សម្រាប់​ក្ដី​ស្រលាញ់​មក​កាន់​​នាង​ខ្ញុំ​កន្លង​​មក​ដែរ​នាំ​ឱ្យ​នាង​ខ្ញុំ​ខំ​ប្រឹង​តស៊ូ​មក​ដល់​ពេល​នេះ បាន​តំណាង​ឱ្យ​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដ៏​អស្ចារ្យ»។

នាង​បន្ត​ទៀត​ថា «ជីវិត​ គឺ​ជា​ការ​តស៊ូ​មិន​ថា​ការ​ស្រលាញ់ ភាព​ល្បីល្បាញ ការ​ខំ​ប្រឹង ភាព​អស្ចារ្យ​សុភមង្គល ការងារ​មាស​ប្រាក់ សុទ្ធតែ​គ្មាន​ដែន​កំណត់​បំពេញ​ពេល​វេលា​ដែល​មាន​ឱ្យ​បាន​ល្អ​បំផុត​មុន​និង​​សម្រេច​ចិត្ត​​បោះបង់ ​មាន​ដង្ហើម​គឺ​មាន​ទុក្ខ​ កើត​ចាស់ ឈឺ ស្លាប់​ជា​រឿង​ធម្មជាតិ​មិន​ថា​ជួប​បញ្ហា​​អ្វី​​ព្យាយាម​ដោះស្រាយ​ហើយ​បន្ត​ទៅ​មុខ»។

សូម​បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្មី​ៗ​​កន្លង​ទៅ ​ទស្សនិកជន និង​អ្នក​គាំទ្រ​ បាន​​សម្ដែង​ការ​សរសើរ​គ្រប់​គ្នា ​បន្ទាប់​ពីបវរកញ្ញា​ភេទ​ទី​៣ នៃ​កម្ពុជា កញ្ញា វ៉ាន់ប៊ី បង្ហាញ​នូវ​ការ​គ្រង​ឈុត​តំណាង​ជាតិ​ក្នុង​កម្មវិធី​ប្រកួត​លើ​វេទិកា Miss International Queen២០២៣ នៅ​ទឹក​​ដី​​ប្រទេស​ថៃ​នា អំឡុង​ខែ​មិថុនា ឆ្នាំ២០២៣៕

អត្ថបទ ៖ ចាន់រ៉ា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ជ័យ ចាប
ជីវិតកម្សាន្ដ៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម