ព័ត៌មានជាតិ
ទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យ ឆេះផ្ទះមួយខ្នងគ្មានសល់
ផ្ទះមួយខ្នង រួមនឹងសម្ភារៈមួយចំនួនធំ ត្រូវបានភ្លើងឆេះគ្មានសល់ ក្រោយទុស្សេចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើង។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_0064.jpg)
ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ស្ថិតនៅភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_0065.jpg)
ម្ចាស់ផ្ទះដែលរងគ្រោះ ឈ្មោះ វ៉ិត សុខលី អាយុ២៤ឆ្នាំ ត្រូវជាប្តី និង ប្រពន្ធឈ្មោះ លុយ ជ្រាច អាយុ៣០ឆ្នាំ។ ពួកគាត់ទាំងពីរនាក់ បានបាត់បង់ផ្ទះមួយខ្នង មានទំហំ៣ម៉ែត្រX ៤ម៉ែត្រ ត សំយាប៣ម៉ែត្រ ម៉ូតូម៉ាកស៊ុយស៊ូគីលែត ១គ្រឿង ទូរសព្ទដៃ១គ្រឿង សៀវភៅគ្រួសារ សំបុត្រកំណើត សៀវភៅស្នាក់នៅ អង្ករ ខោអាវ និងថវិកាមួយចំនួនផងដែរ។
![](https://kampucheathmey.com/wp-content/uploads/2020/11/IMG_0066.jpg)
ករណីនេះដែរ ម្ចាស់ផ្ទះ បានឲ្យដឹងថា បណ្ដាលមកពីទុស្សេចរន្តអគ្គិសនីក្នុងផ្ទះ បង្កជាអណ្ដាតភ្លើងឆេះតែម្តង៕
អត្ថបទ ៖ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?