Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រង់ចាំគម្រោង​ស្ថាបនាផ្លូវ​ក្នុង​ភូមិ​ ខណៈ​មេឃុំអះអាង​នឹង​សាងសង់នៅ​ឆ្នាំ ២០២៤

បានផុស

នៅ

ផ្លូវលំមួយខ្សែនិងស្ពានឈើនៅក្នុងភូមិប្រលូងមានសភាព​ទ្រុឌទ្រោម ខណៈអាជ្ញាធរ​ឃុំ​អះអាង​ថា​គ្រោង​សាងសង់នៅឆ្នាំ ២០២៤។

ផ្លូវលំមួយ​ខ្សែដែលបំបែកពី​ស្ពានប្រលូងស្ថិតនៅក្នុងភូមិប្រលូង​​ ឃុំសោប​ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ​ប្រជាជនដែលធ្វើដំណើរទៅ​ចំការឆ្លងកាត់ជួបការ​ពិបាក ជាពិសេសនៅរដូវ​វស្សាព្រោះត្រូវទឹកហូរ​កាត់ថែមទាំងទឹកលិចទៀតផង។

ប្រជាជនដែលធ្វើដំណើរតាមម៉ូតូខ្លះរលត់ត្រូវចុះបណ្តើរ ពេលខ្លះត្រូវប្តូរ​ប្រេងម៉ាសុីនទើបអាចធ្វើដំណើរទៅមុខបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​​ម្នាក់ឈ្មោះ ព្រុញ ដែលរស់នៅក្នុងភូមិប្រលូង ដែល​បានឌុបចៅប្រុសឆ្លងកាត់ស្ពាន​ធ្វើឲ្យ​ម៉ូតូរលត់បាន​ចុះបណ្តើររហូតដល់គោកទើបបន្តទៅមុខទៀត។

ពលរដ្ឋ​រូបនេះ​បាន​បង្ហាញ​ក្តីរីករាយនៅពេល​ទទួល​ដំណឹង​ថា​ អាជ្ញាធរ​ឃុំនឹង​ចាប់ផ្តើមស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះនៅពេល​ខាង​មុខ។

ដោយឡែក​អ្នកភូមិ​ម្នាក់​ទៀតដែល​ជិះមកដល់​ស្ពានឈើ រួច​បាន​ចុះបណ្តើរទើបទៅមុខបាន ៥០ ម៉ែត្រ​ដល់ទំនាបបន្តិចដែលមានទឹកហូរកាត់លិចម៉ាស៊ីនម៉ូតូធ្វើ​ឲ្យ​រលត់។

លោក​ថា ​ការ​ធ្វើ​ដំណើរ​មានការលំបាក​ជាពិសេស​ខែ​វស្សា ទឹកជន់លិច ហើយ​សភា​ព​ផ្លូវ​មានភាព​រអិលពិបាកធ្វើ​ដំណើរ។ លោក​ក៏​រង់ចាំ​គម្រោង​ស្ថាបនា​ផ្លូវ​ដែលអាជ្ញាធរ​បានអះអាង​គ្រោង​សាងសង់​នៅ​ពេលឆាប់ៗ ដែល​នឹង​កាត់បន្ថយ​ការ​លំបាក​​របស់​ប្រជាពលរដ្ឋ។

ដោយមើលឃើញផល​ពិបាករបស់​ពលរដ្ឋ អាជ្ញាធរ​ឃុំសោប ​បានធ្វើសំណើ​​ទៅរដ្ឋបាល​ស្រុកព្រែកប្រសប់​​ដើម្បី​លើក​គម្រោង​សាងសង់ផ្លូវ​ក្នុង​ឃុំ។

មេភូមិប្រលូង លោក វ៉ាយ តូច បានបញ្ជាក់ប្រាប់ថា នៅឆ្នាំ២០២៤​ អាជ្ញាធរ​នឹងចុះមកកសាងស្ពាន​ឈើនិងផ្លូវដែលមានប្រវែង ៨ គីឡូម៉ែត្រ។ លោកក៏​​សំណូមពរដល់ប្អូនប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរមេត្តាជួយ​ថែ​រក្សា​ផងទំរាំដល់ពេល​ក្រុមហ៊ុនមកសាងសង់នៅពេលយូរទៀត​។

មេភូមិប្រលូង លោក វ៉ាយ តូច

ដោយឡែកមេឃុំសោប លោក ចេង​ ស៊ុយឡាយ ​​​ក៏បាន​បញ្ចាក់​​បន្ថែមថា​ ផ្លូវ​ដែលអាជ្ញាធរ​គ្រោង​នឹង​សាងសង់​មានប្រវែង ៨ គីឡូម៉ែត ចាប់ពីស្ពានព្រែកប្រលូងទៅស្រែងៀតដែល​នឹង​ចាប់​ផ្តើមសាងសង់​នៅដើម​​ឆ្នាំ២០២៤។

ចំពោះថវិការលោក​អះអាង​ថា​គឺឃុំជាអ្នកចំណាយ។ យ៉ាងណាលោក​បញ្ជាក់ថា ចំណាយលម្អិតលោក​​នឹង​ជូន​ដំណឹងនៅ​ពេល​ក្រោយ​ព្រោះ​ក្រុមហ៊ុនកំពុងចុះសិក្សា។

​​ដំណឹង​​​​​នេះបាន​ធ្វើ​ឲ្យ​​​បងប្អូនប្រជា​ជន​មានភាព​សប្បាយ​រីករាយយ៉ាងខ្លាំងនៅផ្លូវមួយខ្សែនេះធ្វើរួច​រាល់ នឹង​មានភាព​ងាយ​ស្រួលក្នុង​ការធ្វើ​ដំណើរ ក៏​ដូច​ជា​ប្រមូល​ផលដំណាំទៅទីផ្សារផងដែរ។ ប្រជាពលរដ្ឋទាំងអស់សង្ឃឹមថា ឆ្នាំ​ក្រោយនៅរដូវវស្សាលែងពិបាកធ្វើដំណើរទៀតហើយ៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ៥៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋសង្កាត់​អូរម៉ាល់ ក្នុងមួយខែៗជាង​ ១០០ នាក់ មកទទួលសេវាសាធារណៈ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ពេជ្រ សោភា បំផុសចូលរួមគាំទ្រមហោស្រពសិល្បៈបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី ៧»

ចរាចរណ៍១៩ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម