ព័ត៌មានអន្ដរជាតិ
ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត
ក្រសួងសុខាភិបាលវៀតណាមបានអំពាវនាវដល់ខេត្ត Hai Duong ដែលបច្ចុប្បន្នជាចំណុចផ្ទុះខ្លាំងនៃជំងឺកូវីដ ១៩ ឲ្យបង្កើតមន្ទីរពេទ្យចំនួន ៣ បន្ថែមទៀតយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងចំនួនករណីឆ្លងដែលកំពុងកើនឡើង ។
លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា អគារទីមួយនឹងត្រូវបានសាងសង់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Chi Linh Town ជាមួយនឹងគ្រែចំនួន ២០០ សម្ភារៈទំនើបៗ និងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ជាដើម ហើយមន្ទីរពេទ្យនេះនឹងបើកនៅថ្ងៃសុក្រនេះ ។

អគារមន្ទីរពេទ្យទី ២ នឹងសាងសង់ឡើងនៅសាកលវិទ្យាល័យបច្ចេកទេសវេជ្ជសាស្រ្ត Hai Duong ហើយក្រសួងបានណែនាំដល់នាយកដ្ឋានគ្រប់គ្រងបរិស្ថានសុខភាពរបស់ខ្លួនឲ្យរកដំណោះស្រាយភ្លាមៗសម្រាប់ការចោលសំរាមនៅទីនោះ ។
អគារទី ៣ នឹងត្រូវបានបង្កើតឡើងនៅកីឡដ្ឋាន Hai Duong ហើយគ្រឿងបរិក្ខារដែលត្រូវបានប្រើនៅមន្ទីពេទ្យ Da Nang ក្នុងពេលផ្ទុះនៅទីនោះកាលពីខែកក្កដាឆ្នាំមុននឹងត្រូវបានដឹកទៅកាន់ពហុកីឡដ្ឋាននេះ ។

ក្រសួងបារម្ភថាការផ្ទុះឡើងថ្មីនៅខេត្ត Hai Duong ចម្ងាយ ៥៧ គីឡូម៉ែត្រពីទីក្រុងហាណូយអាចអាក្រក់ជាងការឆ្លងរាលដាលនៅខេត្ត Da Nang ទៅទៀត បន្ទាប់ពីចំនួននៃករណីឆ្លងមានការកើនឡើងយ៉ាងឆាប់រហ័ស ។
ទន្ទឹមនោះអ្នកជំនាញរាប់រយនាក់ត្រូវបានបញ្ជូនទៅទីក្រុង Hai Duong ខណៈដែលមនុស្សចំនួន ៨៤ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ហើយអ្នកទាំងអស់នោះគឺជាបុគ្គលិករបស់ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Poyun ដែលជាកម្មសិទ្ធិរបស់កោះតៃវ៉ាន់នៅទីក្រុង Chi Linh ។

ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណ ២,៣០០ នាក់ ហើយអាជ្ញាធរសុខាភិបាលបានយកសំណាកពីពួកគេ ២,១០០ សម្រាប់ធ្វើតេស្ត ហើយកំពុងបន្តតាមដានរាប់បញ្ចូលទាំងនៅទីក្រុងហាណូយផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៦៥១ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ កូវីដកំពុងផ្ទុះខ្លាំងនៅវៀតណាម ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍៨១ករណី
ចុចអាន ៖ តើពិតទេ ករណីឆ្លងក្នុងសហគមន៍វៀតណាម គឺជាវីរុសបម្លែងខ្លួនប្រភេទថ្មី?

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច