Connect with us

កីឡា

អតីត​អ្នក​ប្រដាល់ ស សី បង្កើតក្លិបប្រដាល់ពីបាតដៃទទេកំពុងក្លាយជាថ្នាលដ៏សំខាន់

បានផុស

នៅ

លោក ស សី បាន​បង្កើត​ក្លិប​ប្រដាល់​ឈ្មោះ«សសី​គុន​ខ្មែរ»​បាន​ក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជំរុញ និង​អភិវឌ្ឍ​​ធន​ធាន​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​អ្នក​ប្រដាល់​ ស សី ​បាន​បង្កើត​ក្លិប​ប្រដាល់​តូច​មួយ​​​ឈ្មោះ«ស សីគុន​ខ្មែរ» បន្ទាប់​ពី​លោក​បាន​ឈប់​ពី​ប្រដាល់​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៩។ ក្លិប​របស់​លោក​ដែល​ស្ថិត​នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែកដំបង ស្រុកមុខកំពូល​ ខេត្ត​កណ្តាល​មិន​មាន​ទី​ធ្លារធំ ឬ​សម្ភារៈ​គ្រប់​គ្រាន់​ឡើយ​​ដោយ​គ្រាន់​តែ​ស្ថិត​នៅ​ផ្ទៃ​ដី​តូច​មួយ​​ បោះ​បង្គោល​ឈើ ប្រក​ស្លឹក​ដូង ស្លឹក​ត្នោត និង​មាន​កម្រាល​លើ​ដី ហើយ​មាន​ឧបករណ៍​ហ្វឹក​ហាត់​ចាស់​ៗ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។

លោក​បាន​នាំ​កូន និង​ក្មេង​ៗ​មួយ​ចំនួន​ហ្វឹក​ហាត់​ជា​បណ្តើរ​ៗ​ហើយ​បាន​​អភិវឌ្ឍ​ក្លាយ​ជា​ក្លិប​បង្ហាត់​ប្រដាល់​ត្រឹម​ត្រូវ​ដោយ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។ ក្នុង​រយៈ​ពេល​ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ កូន​សិស្ស​របស់​លោក​មួយ​ចំនួន​បាន​ឡើង​ប្រកួត​ជា​បន្ត​បន្ទាប់​ និង​មាន​កីឡាករ​មួយ​ចំនួន​មាន​សមត្ថភាព​ខ្លាំង​គួរ​ឲ្យ​កត់​សំគាល់។

ជាក់​ស្តែង​កីឡាករ ម៉ាប់ ធារ៉ា (ស ធារ៉ា) ដែល​ជា​កូន​សិស្ស​របស់​លោក ស សី បានបាន​ជាប់​ជម្រើស​ជាតិ​គុន​ខ្មែរ និង​បាន​ឈ្នះមេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០២៣។ ឥឡូវ​នេះ កីឡាការិនី ស វិច្ឆិកា មក​ពី​ខេត្ត​កំពង់ធំ​ជា​កូន​សិស្ស​របស់លោក​កំពុង​ក្លាយ​ជា​កីឡាការិនី​ដ៏​ល្អ​ម្នាក់​ដោយ​បាន​ឡើង​ប្រកួត​ឈ្នះ​កីឡាការិនី​ថៃ​ជា​បន្ត​បន្ទាប់។ ជា​មួយ​គ្នា​នេះ លោក​ក៏​មាន​​កូន​សិស្ស​ជា​ច្រើន​ទៀត​កំពុងហ្វឹក​ហាត់​នៅ​ក្លិប​របស់​លោក។

ទោះ​បី​ជា​យ៉ាង​ណា លោក ស សី បាន​ប្រាប់«កម្ពុជា​ថ្មី»​ថា រឿង​លំបាក​ក្នុង​ការរៀបចំ​ក្លិប​ប្រដាល់​ឲ្យ​មាន​កម្រិត​ស្តង់ដា​គឺ​ជា​រឿង​ម្យ៉ាង​ហើយ ប៉ុន្តែ​អ្វី​ដែល​លំបាក​ទៀត​នោះ​គឺ​​​ការ​ចាប់​គូ​ឲ្យ​កូន​សិស្ស​ឡើង​ប្រកួត។ លោក​មាន​កូន​សិស្ស​ដែល​អាច​ឡើង​ប្រកួត​បាន​ហើយ តែ​មិន​សូវ​ទទួល​បាន​ឱកាស​ឲ្យ​កូន​សិស្ស​បាន​ឡើង​ប្រកួត​ទេ។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ដោយ​មើល​ឃើញ​ការ​លំបាក និង​ខ្វះ​ខាត ឧកញ៉ា ស្រី ចាន់ថន បាន​សម្រេច​ឧបត្ថម្ភ​ជា​ថវិកា​១លាន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​រយៈ​ពេល​២​ឆ្នាំ ព្រម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត។

លោក ស សី បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មុន​ពេល​លោក​ឈប់​ដោយសារ​អាយុ​ច្រើន។ បន្ទាប់​មក​លោក​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប Cambodian Top Team ដែល​មាន​លោក ហ៊ុន ចាន់រាជ​ ជា​ស្ថាបនិក​ក្លិប ហើយលោក​ក៏ធ្លាប់​ហ្វឹក​ហាត់​ជា​មួយក្លិប​លោក អេ ភូថង៕

ក្លិបកាលពីដំបូង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ច្រកចេញចូលតែមួយរកចំណូលបានជាង៣៥លានដុល្លារនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិន ថ្កោលទោស​ការ​ល្បាត​នាវា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង តាំង​ពី ត្រាំ កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ផ្លូវមួយខ្សែពីមុខលោកតាដំបងក្រញូងពោរពេញដោយជង្ហុក កំពុងអ៊ុតកៅស៊ូ​ថ្មីឡើងវិញ

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងរិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

Sokha Hotels

ព័ត៌មានពេញនិយម