Connect with us

ព័ត៌មានជាតិ

សម្តេច​ ហ៊ុន សែន ស្នើ​នាយករដ្ឋមន្រ្តី​អាណត្តិ​ទី​៧ ​ត្រូវ​យក​​ចិត្ត​ទុក​​ដាក់​​នូវកំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​​

បានផុស

នៅ

សម្តេច​តេជោ​ ហ៊ុន សែន​ ប្រធាន​​គណបក្ស​ប្រជាជន​​កម្ពុជា​​តាម​រយៈ​បណ្តាញ​សង្គម​​ហ្វេសបុក​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្រ្តី​​អាណត្តិ​ទី​៧ យក​​ចិត្ត​​ទុក​​ដាក់​​នូវ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។​​

ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយសមាជិករាជរដ្ឋាភិបាល អាណត្តិទី៦​ និង​សមាជិករាជរដ្ឋាភិបាលថ្មីអាណត្តិទី៧​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជួបសំណេះ​សំណាល​ជាមួយ​ សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិក​រាជរដ្ឋាភិបាល​អាណត្តិថ្មីដែល ជំនួបនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានស្នើអោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយ​ប្រជាពលរដ្ឋ​អោយ​បានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។

សម្ដេចតេជោ សូមអោយ នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវ មន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែល​ត្រូវ​ទទួល​ភារកិច្ចថ្មី។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានជូនពរ ដល់​សមាជិក​រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យ​គ្រប់​ភារ​កិច្ច​ការងារ ជូនជាតិមាតុភូមិ។ ក្នុងជំនួបនេះដែរនេះដែរ ក៏មានពិធីថតរូបជុំគ្នា ទាំងសមាជិក​រាជ​រដ្ឋាភិបាលអណត្តិទី៦ និង រាជរដ្ឋាភិបាលអណត្តិទី៧ថ្មី នៅមុខវិមាន៧មករា ផងដែរ។

សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាព​ចាប់​ពី​ថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង​ស្រុង​ដោយមាន ឯកឧត្តមកិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ​នៃ​ការ​ដឹក​នាំ​ប្រទេស​មក​ពី​គណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម