Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា លោក ហ្សេលេនស្គី នឹងចរចាជាមួយ រុស្ស៊ី តែគ្មានថ្ងៃចរចាជាមួយលោក ពូទីន ឡើយ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហាថា ប្រសិនបើទីក្រុងកៀវ សម្រេចចិត្តចរចាមែននោះ ខ្លួននឹងចរចាជាមួយទីក្រុងមូស្គូ ប៉ុន្តែមិនចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឡើយ ។

លោក Dmitry Kuleba (រូបថត៖ APA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kuleba បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា “លោក ពូទីន បានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរខ្លាំងពេកហើយ។ ច្បាស់ណាស់សម្រាប់ពួកយើងដែរថា យើងនឹងមិនអាចឃើញលោកពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អង្គុយនៅតុតែមួយនោះទេ។ យើងអាចចរចាជាមួយរុស្ស៊ី ក្រោយពួកគេដកទ័ពចេញពីទឹកដីរបស់យើង ប៉ុន្តែមិនមែនចរចាជាមួយលោក ពូទីន ឡើយ”។

នៅពេលសួរថាតើនេះមានន័យថា ជាការរីកកាន់តែធំនៃជម្លោះមែនទេ? លោក Kuleba បានអះអាងថា “រឿងអាក្រក់បំផុតបានកើតឡើងរួចទៅហើយ យើងគ្មានអ្វីត្រូវភ្ញាក់ផ្អើលទៀតទេ”។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ពូទីន (រូបថត៖ AFP/AP)

គួរបញ្ជាក់ជាថ្មី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបើកការវាយលុកប្រទេសអ៊ុយក្រែន ពីបីទិស គឺខាងជើង ខាងកើត និងខាងត្បូង។ លោកនិយាយថា “ប្រតិបត្តិការយោធាពិសេស” នេះ គឺសំដៅលើភាពគ្មានយោធា និងលុបបំបាត់មនោគមន៍វិជ្ជាណាស៊ីរបស់អ៊ុយក្រែន ដើម្បីការពារជនជាតិរុស្សី ការពារសមាជិកភាពណាតូរបស់ទីក្រុងកៀវ និងដាក់អ៊ុយក្រែននៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។

យ៉ាងណាក្តី អ៊ុយក្រែន និងលោកខាងលិចនិយាយថា វាជាទង្វើខុសច្បាប់នៃការលុកលុយប្រឆាំងនឹងប្រទេសមួយ ដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងប្រធានាធិបតីជ្វីហ្វ ដែលមានសាច់ញាតិ ស្លាប់នៅក្នុងសោកនាដកម្ម Holocaust៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន រារាំងផែនការ រុស្ស៊ី ដែលព្យាយាម សម្លាប់ លោក Zelensky

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម