ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងលើ ពិភពលោក បន្តហក់ឡើងបន្ថែមទៀត
តម្លៃប្រេងអន្តរជាតិបន្តប្រែប្រួលតម្លៃបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកើនឡើងអស់រយៈពេលជាច្រើនខែ ស្របពេលដែលប្រទេសផលិតប្រេងកំពូលៗបន្តកាត់បន្ថយការផលិតផល ។
ប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៨៧.៦៩ ដុល្លារក្នុងមួយបារ៉ែលដែលជាការកើនឡើង ០.១៦ ភាគរយ បើប្រៀបធៀបនឹងតម្លៃដែលដាក់លក់កាលពីថ្ងៃពុធគឺ ៨៧.៥៥ ដុល្លារក្នុងមួយបារ៉ែល ។

ដោយឡែកចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក WTI វិញ ដែលបានជួញដូរក្នុងពេលតែមួយជាមួយប្រេងឆៅម៉ាក Brent គឺលក់ក្នុងនៅតម្លៃ ៨៤.៤៨ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ០.០៩ ភាគរយ ខណៈតម្លៃលក់កាលពីថ្ងៃពុធគឺត្រឹម ៨៤.៤០ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ។
បើតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហា ស្តុកប្រេងឆៅពាណិជ្ជកម្មក្នុងប្រទេសបានកើនឡើងចំនួន ៥.៩ លានបារ៉ែល ស្របពេលតម្រូវការប្រើប្រាស់ក៏ហក់ឡើងខ្ពស់ ។

ស្របពេលជាមួយគ្នានេះ ការនាំចូលប្រេងឆៅរបស់ចិនកាលពីខែកក្កដាក៏បានធ្លាក់ចុះ ១៨.៨ ភាគរយ មកនៅប្រហែល ១០.២៩ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈសន្ទស្សន៍តម្លៃអ្នកផលិត និងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចិន បានធ្លាក់ចុះលើសពីការរំពឹងទុក និងបង្កើនការព្រួយបារម្ភផងដែរ ។
គួរឲ្យដឹងថា តម្លៃប្រេងឆៅ Brent បានឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៧ ខែមករា ដោយសារតែការរឹតបន្តឹងការផ្គត់ផ្គង់សកល ខណៈដែលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានដាក់កម្រិតទិន្នផល និងរឹតបន្តឹងការនាំចេញរហូតដល់ខែកញ្ញា ជាមួយនឹងលទ្ធភាពនៃការកាត់បន្ថយបន្ថែមទៀតនាពេលអនាគត ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច