ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់៖ សកម្មភាពអ្នកវិនិយោគចាប់ផ្តើមចូលខេត្តព្រះសីហនុបណ្តើរៗ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មីថា មកដល់ពេលនេះ មានសកម្មភាពកម្រើកឡើងវិញនៃការចូលមកវិនិយោគនៅខេត្តព្រះសីហនុជាបណ្តើរៗហើយ។ លើសពីនេះទៀត លោកថា ស្ថានភាពការធ្វើអាជីវកម្មក៏ចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់ផងដែរ។
កាលពី ៥ ឆ្នាំមុន វិនិយោគិនចិនបានចាប់ផ្តើមចូលមកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យប្រែក្លាយពីខេត្ត ដែលមានភាពស្ងប់ស្ងាត់ឱ្យទៅជាតំបន់ដ៏ទាក់ទាញជាពិសេសផ្នែកសំណង់អគារ និងតំបន់ទេសចរណ៍ជាដើម។ ប៉ុន្តែគម្រោងអភិវឌ្ឍជាច្រើនដែលមានថៅកែជាជនជាតិចិនត្រូវបានជាប់គាំង ក្រោយពេលរាជរដ្ឋាភិបាល បានដាក់បម្រាមលើល្បែងអនឡាញ និងការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩។
បើដូចអ្វីដែលអភិបាលរងខេត្តព្រះសីហនុ លើកឡើងអំពីការកម្រើកឡើងវិញនៃវិនិយោគិននោះ មិនយូរប៉ុន្មានទេ ការអភិវឌ្ឍលើគម្រោងចាស់ និងថ្មី នឹងរីកលូតលាស់ស្គុះស្គាយនាពេលឆាប់ៗខាងមុខនេះ។
ខេត្តព្រះសីហនុមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសំណង់អាគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៥៣ជាន់ ក្នុងខេត្តនេះ មានការកើនឡើងដល់ជាង៦០០អាគារ គិតត្រឹមចុងឆ្នាំ២០២០។
ស្របពេលជាមួយគ្នានេះ កំណើនទេសចរក្នុងស្រុក ក៏មានចំនួនច្រើនចូលទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាលំដាប់ផងដែរ។ នេះជាការបន្ថែមរបស់លោកអភិបាលរងខេត្ត៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់