Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ ៖ ក្រុមសាងសង់កំពុងពន្លឿនការងារ​ធ្វើស្ពានកោះនរា​ឱ្យហើយមុនបុណ្យអុំទូក

បានផុស

នៅ

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារសាងសង់ស្ពានកោះនរា កំពុងខិតខំ​ពន្លឿនគម្រោងនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងក្រុង បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា« ស្ពានកោះពេជ្រ​ និងកោះនរា កាន់តែជិត​ភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព…សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ​ បិតាស្ថាបនិក​សន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើង»។

លោក អ៊ុង រ៉ូន ក្រុមបច្ចេកទេសសាងសង់ស្ពាន បានលើកឡើងថ្មីៗនេះថា ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០។ លោកថា ស្ពាននេះ អាចជួយសម្រួលដល់​ការធ្វើដំ​ណើរ​ចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន​បង្កឲ្យមានការ​កកស្ទះចរាចរណ៍​ជារៀង​រាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពាន​កោះនរាឆ្ពោះ​ទៅកោះ​ពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល។

លោក កើត ឆែ បានលើកឡើងថា ស្ពានខ្សែកាបកោះ​ពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរណ៍កណ្តាលរាជធានីភ្នំពេញ ទៅមកផ្លូវជាតិលេខ១ នឹងអាចកាត់​បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំងពីរ ក្រោយពីស្ពាននេះ​ដាក់ឱ្យដំ​ណើរការ។

ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ជាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍​កោះនរា ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគ​ទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ នាទីutes មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ជនជាតិថៃ ៥​នាក់ ត្រូវ​បាន​ក្រុម​ហាម៉ាស​ដោះលែង ក្រោយ​ជាប់​ឃុំខ្លួន​អស់ ១៥​ខែ

ព័ត៌មានជាតិ២១ នាទីutes មុន

ទស្សនកិច្ចទៅកាន់ហ្វីលីពីន សម្ដេចធិបតិ និងសមភាគី នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

លោក ត្រាំ
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ​ គ្រោងប្រកាសពន្ធ ២៥ ភាគរយ លើដែកថែប និងអាល៊ុយមីញ៉ូមនាំចូលពីគ្រប់ប្រទេស

ជីវិតកម្សាន្ដ២៦ នាទីutes មុន

អ្នកជិតខាងរិះគន់គ្រួសារ សាន់ឆាយ ថា ទុកផេះរបស់សព នៅផ្ទះល្វែងជាជាងធ្វើបុណ្យ

Sokha Hotels

ព័ត៌មានពេញនិយម