ព័ត៌មានជាតិ
រចនាសម្ព័ន្ធក្រសួងទេសចរណ៍ មានអង្គភាពចំណុះ និងបែងចែកការងារយ៉ាងណាខ្លះ?
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរការប្រព្រឹត្តិទៅនៃក្រសួងទេសចរណ៍មានការរៀបចំរចនាសម្ព័ន្ធនិងមុខងារភារកិច្ចរបស់អង្គភាពចំណុះ ដើម្បីធានាបានគុណភាពនិងប្រសិទ្ធភាពក្នុងការបំពេញការងារ។
រចនាសម្ព័ន្ធក្រសួងទេសចរណ៍មានការបែងចែកដូចតទៅ៖
ក- ថ្នាក់កណ្តាល
-ខុទ្ទកាល័យរដ្ឋមន្តី
– អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
– អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
– វិទ្យាស្ថានជាតិទេសចរណ៍
– អគ្គាធិការដ្ឋាន
– នាយកដ្ឋាននីតិកម្ម
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ខ- អង្គភាពមូលដ្ឋាន
គ- គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលរបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ខុទ្ទកាល័យរដ្ឋមន្រ្តី
ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ជាសេនាធិការឱ្យក្រសួងទេសចរណ៍លើការងាររដ្ឋបាលនិងកិច្ចការទូទៅ ការងារធនធានមនុស្ស ការងារគណនេយ្យនិងហិរញ្ញវត្ថុ ការងារសន្តិសុខនិងសុវត្ថិភាពទេសចរ និងសម្របសម្រួលសកម្មភាពរដ្ឋបាលជាមួយក្រសួង ស្ថាប័ន អង្គការជាតិអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងអង្គភាពថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
– នាយកដ្ឋានធនធានមនុស្ស
– នាយកដ្ឋានសន្តិសុខនិងសុវត្ថិភាពទេសចរ
-នាយកដា្ឋនគណនេយ្យនិងហិរញ្ញវត្ថុ។
នាយកដ្ឋាននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន។
អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ
អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការឱ្យក្រសួងទេសចរណ៍ក្នុងការធ្វើផែនការ ជំរុញ និងអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ។
អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
– នាយកដ្ឋានវិនិយោគទសចរណ៍
– នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍
– នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន
– នាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស។
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួន។
អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាសេនាធិការឱ្យក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលទទួលបន្ទុកគ្រប់គ្រងនិងសម្របសម្រួលការងារក្នុងឧស្សាហកម្មទេសចរណ៍ និងទទួលខុសត្រូវក្នុងការជំរុញចលនាប្រឡងប្រណាំង “ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួន អនុលោមតាមបទប្បញ្ញត្តិជាធរមាន។
អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ
– នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូននិងមគ្គុទ្ទេសក៍ទេសចរណ៍
– នាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ដនិងកីឡាទេសចរណ៍
– នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
– នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈ
– នាយកដ្ឋានវាយតម្លៃទីក្រុងស្អាត
-នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំង។
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួន។
វិទ្យាស្ថានជាតិទេសចរណ៍ជាមណ្ឌលសិក្សានិងជាសេនាធិការឱ្យក្រសួងទេសចរណ៍ក្នុងការសិក្សា និងស្រាវជ្រាវវិស័យទេសចរណ៍ក្នុងគោលបំណងបង្កើតគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព និងសហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ការជំរុញរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យទេសចរណ៍ ចូលរួមធ្វើការកែសម្រួល វាយតម្លៃការអនុវត្តការងារទេសចរណ៍ឱ្យចំទិសដៅ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជាមជ្ឈមណ្ឌលសម្រាប់ប្រមូលផ្តុំនូវធនធានបញ្ញាញាណ បទពិសោធ និងចំណេះដឹងទេសចរណ៍។
វិទ្យាស្ថានជាតិទេសចរណ៍ ដឹកនាំដោយនាយកវិទ្យាស្ថានមួយរូប មានឋានៈស្មើអគ្គនាយក និង អមដោយនាយករងវិទ្យាស្ថានមួយចំនួនមានឋានៈស្មើអគ្គនាយករង។
វិទ្យាស្ថានជាតិទេសចរណ៍ មាននាយកដ្ឋានចំណុះដូចខាងក្រោម៖
– នាយកដ្ឋានស្ថិតិទេសចរណ៍
– នាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ៍។
នាយកដា្ឋននីមួយៗត្រូវដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធាននាយកដ្ឋាន និងមានអនុប្រធានមួយចំនួន មានឋានៈស្មើអនុប្រធាននាយកដ្ឋាន។ វិទ្យាស្ថានជាតិទេសចរណ៍អាចបង្កើតបណ្ឌិត្យសភាទេសចរណ៍មួយ ដែលត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានជាសេនាធិការឲ្យក្រសួងទេសចរណ៍ ដែលមានភារកិច្ចធ្វើអធិការកិច្ចគ្រប់អង្គភាពក្រោមឱវាទក្រសួង។អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប និងមានអគ្គាធិការរងមួយចំនួន។
នាយកដ្ឋាននីតិកម្ម
នាយកដ្ឋាននីតិកម្មមានតួនាទីរៀបចំបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យទេសចរណ៍ និងបទបញ្ញត្តិផ្សេងៗលើការងារទេសចរណ៍ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធនានា។
នាយកដ្ឋាននីតិកម្មដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដា្ឋនសវនកម្មផ្ទៃក្នុង ជាអង្គភាពចំណុះផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលទទួល បន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុងនៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួន។
អង្គភាពមូលដ្ឋាន
នៅតាមរាជធានីខេត្តនីមួយៗ មានមន្ទីរទេសចរណ៍រាជធានីខេត្តដែលទទួលបន្ទុកអនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង។
នៅតាមក្រុងស្រុកខណ្ឌនីមួយៗ មានការិយាល័យទេសចរណ៍ក្រុងស្រុកខណ្ឌចំនួនមួយដែល ទទួលបន្ទុកអនុវត្តនិងសម្របសម្រួលសកម្មភាពនានារបស់ក្រសួង ក្រោមការគ្រប់គ្រងរបស់មន្ទីរ។
ការរៀបចំនិងការប្រព្រឹត្តទៅនៃមន្ទីរទេសចរណ៍រាជធានីខេត្តនិងការិយាល័យទេសចរណ៍ក្រុងស្រុកខណ្ឌត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គ្រឹះស្ថានសាធារណៈក្រោមអាណាព្យាបាលក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍មានគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមឱវាទរបស់ខ្លួន ទទួលបន្ទុកជាជំនួយដល់ក្រសួងទេសចរណ៍ក្នុងការសិក្សាស្រាវជ្រាវសិក្សាទីផ្សារ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា អប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងប្រមូលចំណូលទេសចរណ៍។
គ្រឹះស្ថានសាធារណៈទាំងនោះរួមមាន៖
– ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍
– សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចក្នុង
– សាលាវិជ្ជាជីវៈទេសចរណ៍
– គ្រឹះស្ថានអង្គរ។
ការរៀបចំនិងការប្រព្រឹត្តទៅរបស់គ្រឹះស្ថានសាធារណៈទាំងនោះ ត្រូវបានកំណត់ដោយអនុក្រឹត្យដោយឡែក។ គ្រឹះស្ថានសាធារណៈដទៃទៀត អាចនឹងត្រូវបានបង្កើតឡើងក្នុងករណីចាំបាច់ យោងទៅតាមតម្រូវការ និងស្ថានការណ៍វិវឌ្ឍនៃវិស័យទេសចរណ៍នៅកម្ពុជា។
គ្រឹះស្ថានសាធារណៈនានា ដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងទេសចរណ៍ ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក៕
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?