Connect with us

ជីវិតកម្សាន្ដ

ត្រួសៗ ពី តារាប្រុស ៤ ដួង ឈរលំដាប់ទី ២ ប្រចាំប្រទេសកម្ពុជា កាលជំនាន់ដើម

បានផុស

នៅ

នៅ​យុគ​មាស នៃ​ភាពយន្ត​ខ្មែរ តារា​ភាពយន្ត​ជំនាន់​ដើម ៤ ដួង ឈរ​លំដាប់​ទី ២ ប្រចាំ​ប្រទេស​កម្ពុជា មហាជន​ដក់​ចិត្ត​ស្រលាញ់ និង​ចងចាំ ចំណោម​សិល្បករ​សិល្ប​ការិនី​ជាច្រើន ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ភាពយន្ត​ផ្នែក​បុរស ចំនួន ០៤ ដួង ឈរ​លំដាប់​ទី ២ ដែល​មហាជន​ដក់​ចិត្ត​ស្រលាញ់ និង​ចងចាំ បើ​យោង​តាម «ក្រុម​ព្រះ​សុរិយា» រួមមាន ៖

លោក វ៉ាន់ វណ្ណៈ

លោក វ៉ាន់ វណ្ណៈ កើត​នៅ​ឆ្នាំ ១៩៤១ នៅ​ស្រុក​ស្រែអំបិល ខេត្ត​ព្រះសីហនុ។ លោក​ជា​តារា​ភាពយន្ត​រូប​សង្ហា​បែប​បុរស​ខ្មែរ​អង្គរ។

តារា​ភាពយន្ត​រូប​សង្ហា​បែប​បុរស​ខ្មែរ​អង្គរ​រូប​នេះ បាន​ប្រឡូក​វិស័យ​ភាពយន្ត​ជា​លើក​ដំបូង​បង្អស់ នៅ​ឆ្នាំ ១៩៦៦ ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​រឿង «នាង​សក់​ក្រអូប» តាម​ការ​ណែនាំ​របស់​លោក ប៊ីវ ឆៃលាង។ រវាង​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧៥ រយៈពេល​ជិត ១០ ឆ្នាំ លោក វ៉ាន់ វណ្ណៈ សម្ដែង​ខ្សែភាពយន្ត​បាន​ជាង ៤០ រឿង។

លោក ម៉ៃ យ៉ាសិទ្ធិ

លោក ម៉ៃ យ៉ាសិទ្ធិ ដែល​មាន​ឈ្មោះ​ដើម​ថា «នង ឈុំម៉ៃយ៉ាសិទ្ធិ» ជា​តារា​ភាពយន្ត​រូប​ស្រស់ សម្បុរ​ខ្មែរ​អង្គរ។ តារា​ភាពយន្ត​ប្រុស​រូប​នេះ កើត​នៅ​ឆ្នាំ ១៩៤០ នា​រាជធានី​ភ្នំពេញ។

លោក ម៉ៃ យ៉ាសិទ្ធិ បាន​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត​ជា​លើកដំបូង​បង្អស់​ក្នុង​ឆ្នាំ ១៩៦៣។

រវាង​ពី​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ ១៩៧៥ រយៈពេល​ជាង ១០ ឆ្នាំ លោក ម៉ៃ យ៉ាសិទ្ធិ សម្ដែង​ខ្សែ​ភាពយន្ត​បាន​ជាង ៥០ រឿង ក្នុង​នោះ​លោក​សម្ដែង​ជា​តួរង​ផង និង​ជា​តួឯក​ផង។

លោក សូ ហៀន

លោក សូ ហៀន ជា​តារា​រូប​ស្រស់​បែប​អន្តរជាតិ។ តារា​រូប​នេះ កើត​នៅ​ឆ្នាំ ១៩៤២ នា​រាជធានី​ភ្នំពេញ ក្នុង​ត្រកូល​គ្រួសារ​ជា​ពាណិជ្ជករ។

ក្រោយ​វិល​ត្រឡប់​ការ​សិក្សា​ពី​ប្រទេស​ចិន​វិញ លោក សូ ហៀន បាន​ចូល​ប្រឡូក​វិស័យ​ភាពយន្ត​ជា​លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៦៦ ជា​តួរង​ក្នុង​ខ្សែ​ភាពយន្ត​រឿង «ទឹកភ្នែក​លើ​ខ្នង​ភ្នំ» តាមរយៈ​ការ​ណែនាំ​របស់​លោក ហ៊ុយ គឹង។

រវាង​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧៥ រយៈពេល​ជិត ១០ ឆ្នាំ លោក សូ ហៀន សម្ដែង​ខ្សែភាពយន្ត​បាន​ជាង ៣០ រឿង។

លោក មាស សំអ៊ែល

លោក មាស សំអ៊ែល ជា​តារា​ភាពយន្ត​រូប​ល្អ​បែប​បុរស​ខ្មែរ​អង្គរ។ តារា​ភាពយន្ត​រូប​នេះ កើត​នៅ​ឆ្នាំ ១៩៣៧ នា​ទឹកដី​ខេត្ត​ព្រៃវែង ក្នុង​ត្រកូល​គ្រួសារ​កសិករ។

លោក មាស សំអ៊ែល បាន​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត​ជា​លើកដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៦២ ជា​តួឯក​ក្នុង​ខ្សែ​ភាពយន្ត​រឿង «បក្សី​ឋានសួគ៌» តាម​ការ​ណែនាំ​របស់​លោក ម៉ាក់សេកាម៊ូស។

ជាង ១០ ឆ្នាំ លោក មាស សំអ៊ែល ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ សម្ដែង​បាន​ខ្សែ​ភាពយន្ត​ជាង ៤០ រឿង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម