ព័ត៌មានអន្ដរជាតិ
កោះភាគខាងជើង ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ និងរង្គើដល់ខេត្តចំនួន ៦
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា កោះចំនួន ២ នៅភាគខាងជើងរបស់ប្រទេសជប៉ុន រួមមានកោះ Honshu និងកោះ Hokkaido កំពុងរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ ។
ទន្ទឹមនោះ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក រវាងខេត្ត Aomori នៅលើកោះ Honshu និងកោះ Hokkaido ក្នុងជម្រៅ ២០ គីឡូម៉ែត្រ ខណៈការរញ្ជួយនេះក៏រង្គើនៅទូទាំងខេត្តចំនួន ៦ ផងដែរ ។
ដោយឡែកចំពោះកម្លាំងនៃការរញ្ជួយដីនេះគឺស្ថិតក្នុងកម្រិតទី ៤ ក្នុងចំណោមមាត្រដ្ឋានចំនួន ៦ របស់ប្រទេសជប៉ុន ប៉ុន្តែទោះជាយ៉ាងណា កម្រិតរញ្ជួយដីនេះគឺមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការស្លាប់ និងរងរបួស ឬការខូចខាតសម្ភារៈណាមួយនៅឡើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន