ព័ត៌មានអន្ដរជាតិ
បុត្រាស្ដេចថៃដែលទើបយាងចូលប្រទេស មានបន្ទូលពាក់ព័ន្ធនឹងគេចោទទ្រង់ថា យាងជួបជាមួយបក្សភឿថៃ
ការយាងត្រលប់ចូលប្រទេសថៃរបស់បុត្រា Vacharaesorn Vivacharawongse បានធ្វើឲ្យប្រជាជនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសប្រព័ន្ធផ្សព្វផ្សាយធំៗ សុទ្ធតែនឹកស្មានមិនដល់នឹងការបង្ហាញវត្តមានរបស់ទ្រង់លើទឹកដីកំណើត។

យ៉ាងណាមិញ ការវិលមកវិញរបស់ទ្រង់ក៏បានបញ្ជាក់ឲ្យដឹងថា គ្រាន់តែក្នុងគោលបំណងធម្មតាប៉ុណ្ណោះ! ខណៈដែលកាលពេលថ្មីៗនេះ លោក somsak jeamteerasakul បានសរសេរលើបណ្ដាញអ៊ីនធឺណិតថា “ថ្ងៃនេះបុត្រា Watcharesorn Wiwatcharawong មានកម្មវិធីជួបជុំញ៉ាំអាហារជាមួយមនុស្សក្នុងគណបក្សភឿថៃ នៃតំបន់ Sukhumvit” ។
ភ្លាមៗនោះដែរ បុត្រច្បងទីពីររបស់ព្រះមហាក្សត្រ Maha Vajiralongorn ស្រាប់តែប្រតិកម្មតបតទៅកាន់លោកភ្លាមៗដោយឥតបង្អង់យូរថា “ខ្ញុំត្រូវតែសុំទោស! វាមិនពិតទាល់តែសោះ។ ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ”។
ក្រោយមក លោក somsak jeamteerasakul បានបង្ហោះសារសុំទោស បន្ទាប់ពីបុត្រាអង្គនេះប្រកែកថាទ្រង់មិនបានជួបជុំគ្នាទទួលទានអាហារជាមួយគណបក្សភឿថៃ ដូចដែលគេចោទទ្រង់ឡើយ។ ហើយប្រជាជនក៏សុទ្ធតែដឹងថាដំណើរយាងមកដល់ទឹកដីកំណើតរបស់ទ្រង់គឺដោយសារតែនឹករលឹកនិងចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ និងបន្តផ្សព្វផ្សាយនៅបរទេសតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការយាងចូលមកមាតុភូមិរបស់បុត្រាស្ដេច ថៃ ដែលគង់និរទេស២៧ឆ្នាំ បង្កើតភាពភ្ញាក់ផ្អើលពីសារព័ត៌មានពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត