ជីវិតកម្សាន្ដ
មួយឈុតដែល Lisa ស្លៀកដើរកម្សាន្តនៅប្រទេសក្រិក តម្លៃរាប់លានដុល្លារ
បន្ទាប់ពីការបង្ហោះរូបថតឈុតប៊ីគីនីដ៏ក្តៅគគុកកាលពីថ្ងៃទី ០៩ ខែសីហា Lisa សមាជិកក្រុម BLACKPINK បានបញ្ចេញរូបថតដ៏ស្រស់ស្អាតបន្ថែមទៀតរបស់នាងនៅពេលវិស្សមកាល។ ជាពិសេសគឺជាការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន ចំពេលមានពាក្យចចាមអារ៉ាមណាត់ជួបជាមួយអ្នកស្នងមរតករបស់ LVMH នៅ Navagio Beach ប្រទេសក្រិក។

នៅក្នុងការអាប់ដេតចុងក្រោយបំផុតនៅលើ SNS តារា K-pop រូបនេះ បានស្លៀករ៉ូបពណ៌លឿងពី Zimmermann បង្ហាញឲ្យឃើញខ្នងនិងចង្កេះដ៏សិចស៊ី ខណៈដែលវាត្រូវបានគេដឹងថាមានតម្លៃ ៨៩៥ ដុល្លារឯណោះ។
Lisa ក៏បានបន្ថែមទៅលើរូបរាងនេះជាមួយនឹងកាបូប Triomphe Chain Bag របស់ CELINE។ ពណ៌នៃកាបូបនេះរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងរ៉ូបពណ៌លឿងរបស់ Lisa ស្របពេលដែលគេដឹងថា កាបូបនេះមានតម្លៃប្រហែល៣,៣៤០ ដុល្លារ។
លើសពីនេះមិនចម្លែកនោះទេ ក្នុងនាមជាទូតសុឆន្ទៈម៉ាកយីហោពិភពលោករបស់ BVLGARI នាងបានពាក់គ្រឿងលម្អដ៏ស្រស់ស្អាត និងប្រណិតជាច្រើនពីម៉ាកនេះ តម្លៃសរុបនៃនាឡិកា ចិញ្ចៀន និងខ្សែក BVLGARI របស់នាងគឺប្រហែល ១៤៣,០០០ ដុល្លារ។ សរុបមកមួយឈុតដែលនាងស្លៀកបង្ហាញអ្នកគាំទ្រ វាមានតម្លៃរហូតដល់ ១៤៧,០០០ដុល្លារអាមេរិក ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីម្ដងទៀត ខណៈលើកនេះឃើញស្នាមសាក់លើដងខ្លួនកាន់តែច្បាស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ