Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​សង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

បានផុស

នៅ

ភ្នំពេញ​ ៖ សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​ ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ពលរដ្ឋ​បានសម្រេច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១១ ខែសីហា​ ឆ្នាំ​២០២៣ នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៣ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ពល​រដ្ឋ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ក្នុងភូមិ​សាស្ត្រ​ព​ន្សាំ​ង ខណ្ឌ​ព្រៃ​ក​ព្នៅ បានសម្រេច​ហើ​យ​ព្យាយាម​គេចខ្លួន​។

សមត្ថកិច្ច​បាន​បន្ត​ថា បន្ទាប់មក​សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ទាក់ទង​ដើ​ម្បី​តាម​ស្ទាក់​គ្រប់​ច្រកល្ហក ខណៈ​កម្លាំង​សមត្ថកិច្ច​ដឹក​ជនសង្ស័យ​មួយ​ក្រុម​ទៅ​តុលាការ​ធ្វើ​ដំណើរ​មកដល់​ចំណុច​សង្កាត់​ព្រែក​ព្នៅ ស្រាប់តែ​ប្រទះ​ឃើ​ញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ជនរងគ្រោះ​ ភ្លាម​នោះ​កម្លាំង​ក៏បាន​បើក​រថយន្តបុក​ឱ្យ​ដួល​ទើប​ឃាត់ខ្លួន​បានតែ​ម្តង​។

ក្រោយពី​ឃាត់ខ្លួន​បាន​នាំ​ជនសង្ស័យ​មក​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​ម៉ូតូ​ពលរដ្ឋ​ពិតប្រាកដ​មែន​ និង​មាន​បក្ខពួក​ជា​ច្រើ​ន​នាក់​ទៀត​។ លុះ​រសៀល​ថ្ងៃទី​១១ ខែ​ឆ្នាំ​ដដែល​ សមត្ថកិច្ច​ក៏​បន្ត​តាម​ចាប់​បក្ខពួក​ទៀត​នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចំនួន​៣​នាក់​បន្ថែម​ទៀត​ និង​ម៉ូតូ​មួយគ្រឿង​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ដើម្បី​ចាក់​ការ​តាម​នីតិវិធី៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម