Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូរន្ធត់ បង្ហាញឲ្យឃើញ មនុស្សនាំគ្នាចុះទឹក ដើម្បីគេចពីភ្លើងឆេះព្រៃដ៏សាហាវ នៅ ហាវ៉ៃ

បានផុស

នៅ

វីដេអូថ្មីដ៏គួរឲ្យរន្ធត់ បានបង្ហាញពីអ្នកកោះហាវ៉ៃរាប់សិបនាក់ កំពុងហែលប្រវេប្រវា បន្ទាប់ពីលោតចូលទឹក​ ដើម្បីគេចពីភ្លើងឆេះព្រៃដ៏មហន្តរាយ ដែលបានឆាបឆេះទីក្រុង Lahaina កាលពីដើមសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ ទី៨ ខែសីហា ហើយ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស និង​​សាហាវ ខណៈខ្យល់ខ្លាំង លក្ខខណ្ឌអាកាសធាតុស្ងួត និងសំណើមទាប ធ្វើឲ្យអណ្តាតភ្លើងកាន់តែធ្ងន់ធ្ងរ ។

ទន្ទឹមនោះ គិតត្រឹមយប់ថ្ងៃសុក្រ ទី១១ ខែសីហា (ពេលវេលានៅកម្ពុជា) មនុស្សចំនួន ៦៧នាក់ ត្រូវបានគេបញ្ជាក់ថា បាត់បង់ជីវិត ហើយ ១០០០ នាក់ នៅតែបាត់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃនៃគ្រោះអគ្គិភ័យនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកកម្មស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំ កំពុងដំណើរការ ហើយសត្វឆ្កែហិតក្លិន ក៏ត្រូវបានបញ្ជូនទៅទីនោះផងដែរ ដើម្បីជួយស្វែងរកសាកសពក្នុងចំណោមសំណង់ដែលឆេះខ្ទេចខ្ទី។

ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋហាវ៉ៃ បានហៅភ្លើងឆេះព្រៃនេះថាជា គ្រោះមហន្តរាយធម្មជាតិធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ ហើយនិយាយថា ៨០% នៃទីក្រុងប្រវត្តិសាស្ត្រ Lahaina ត្រូវដុតកម្ទេច។

លើសពីនេះ អ្នកទេសចររាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ១១០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសភ្លើងឆេះព្រៃនេះ ជាគ្រោះមហន្តរាយដ៏ធំមួយ ហើយរដ្ឋាភិបាលសហព័ន្ធនឹងផ្តល់មូលនិធិសង្គ្រោះ និងស្តារឡើងវិញនៅតំបន់ភ្លើងឆេះព្រៃនេះផងដែរ ៕

សូមទស្សនាវីដេអូ៖

@chefjoshuamarten

#mauifire people running for the lives and jumpingnin ocean!!! Lahaina

♬ original sound – ChefJoshuaMarten

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រៅពីមនុស្សស្លាប់៥៣នាក់ មាន១០០០នាក់ទៀត កំពុងបាត់ខ្លួនដោយសារភ្លើងឆេះព្រៃ នៅ ហាវ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៦ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥១ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម