Connect with us

ជីវិតកម្សាន្ដ

អេង វ៉ាណង បន្តចាក់គីមីលើកទី ៤ ប្រឆាំងជំងឺមហារីកដំណាក់កាលទី ៣

បានផុស

នៅ

ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា តារា​សម្ដែង​អ្នកនាង អេង វ៉ាណង បច្ចុប្បន្ន​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក​ដំណាក់កាល​ទី ៣ មិន​ទាន់​ធូរស្រាល​ដូចដើម​នៅឡើយ​ទេ ពោល​នៅតែ​ជា​ក្តី​ព្រួយ​បារម្ភ​សម្រាប់​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​នៅ​ក្នុង​រង្វង់​សិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រៅតែ​ពី​ក្តី​រន្ធត់ និង​អាណិត​អាសូរ​ចំពោះ​អ្នកនាង អេង វ៉ាណង ក៏​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​បាន​ឧបត្ថម្ភ​ថវិកា​ជួយ​សង្គ្រោះ​ជីវិត ព្រមទាំង​ជូនពរ​ឲ្យ​តារា​រូប​នេះ ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រប់គ្នា។

យ៉ាងណាមិញ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកនាង អេង វ៉ាណង បាន​និយាយ​ថា នាង​បាន​បន្ត​ចាក់​គីមី​លើក​ទី ៤ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ដំណាក់កាល​ទី ៣ តាម​ការ​ណាត់​របស់​ក្រុម​គ្រូពេទ្យ​រួច​ហើយ។

តារា​សម្ដែង អេង វ៉ាណង បាន​និយាយ​ថា «ដល់​ថ្ងៃ​គ្រូពេទ្យ​ណាត់​មក​ចាក់​គីមី​លើក​ទី ៤ ហើយ ពេល​ចាក់​ម្តងៗ គឺ​ធ្វើទុក្ខ​ខ្លាំង​ណាស់​បងប្អូន»។ អេង វ៉ាណង បាន​អរគុណ​ផង​ដែរ​ចំពោះ​អ្នកគាំទ្រ និង​សប្បុរសជន​ទាំងអស់ ដែល​ផ្ដល់​កម្លាំងចិត្ត ក៏ដូចជា​ថវិកា ដើម្បី​ជួយ​សម្រាល​ដល់​នាង​ក្នុង​ការ​បាន​មក​ព្យាបាល​សង្គ្រោះ​ជីវិត។

សូម​ជម្រាប​ថា កន្លងមក​អ្នកគាំទ្រ និង​មិត្តភ័ក្ដិ​ក្នុង​ចង្កោម​សិល្បៈ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​បង្ហាញ​ក្តី​បារម្ភ​ស្ទើរ​គ្រប់គ្នា បន្ទាប់ពី​តារា​សម្ដែង​អ្នកនាង អេង វ៉ាណង បាន​ទម្លាយ​ថា បច្ចុប្បន្ន​អ្នកនាង​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ដ៏​កាច​សាហាវ គឺ ជំងឺ​មហារីក ដែល​បាន​និង​កំពុង​ញាំញី​រាងកាយ​យ៉ាង​ពិបាក​ខ្លាំង។

ក្នុង​ការ​ទម្លាយ​ពី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នេះ អេង វ៉ាណង បាន​បញ្ជាក់​ដែរ​ថា នាង​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀត​ហើយ ខណៈ​ស្ថានភាព​ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង​លើ​រាងកាយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម