ព័ត៌មានអន្ដរជាតិ
លោក Zelensky ដកតំណែងប្រមុខយោធានៅគ្រប់តំបន់ ព្រោះស៊ីសំណូក បើកផ្លូវឲ្យបុរសអ៊ុយក្រែន គេចផុតពីការកែនទ័ព
លោក Volodymyr Zelensky បានបញ្ចប់តំណែងប្រមុខយោធានៅគ្រប់តំបន់នៃប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការចោទប្រកាន់ពីបទអំពើពុករលួយថា ប្រមុខយោធាទាំងនោះស៊ីសំណូក ដោយធ្វើជាមិនដឹងមិនឮ បើកផ្លូវឲ្យបុរសអ៊ុយក្រែន រត់គេចពីការរើសទាហាន។
រដ្ឋាភិបាលទីក្រុងកៀវ បាននិងកំពុងកែនទាហាន សម្រាប់កងវរសេនាតូច ខណៈការវាយលុករបស់ខ្លួនប្រឆាំងនឹងកម្លាំងរុស្ស៊ី នៅតែបន្តដំណើរការទៅមុខ។
បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាកាលពីថ្ងៃសុក្រទី១១ខែសីហា លោក Zelensky បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងកំពុងបណ្តេញស្នងការយោធា ក្នុងតំបន់ទាំងអស់។ ប្រព័ន្ធនេះ គួរតែត្រូវបានគ្រប់គ្រងដោយមនុស្សដែលដឹងច្បាស់ថាអ្វីជាសង្រ្គាម និងអ្វីជាអំពើឃោរឃៅ ហើយការសូកប៉ាន់នៅពេលប្រទេសមានសង្រ្គាម គឺជាទង្វើក្បត់ជាតិដ៏ធំធេង”។
ចំណាត់ការនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អំពើពុករលួយ ជាផ្នែកនៃកំណែទម្រង់ដ៏ទូលំទូលាយដែលស្នើឡើងដោយសហភាពអឺរ៉ុប។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រធានាធិបតីអ៊ុយក្រែន និយាយថា “ក្នុងអំឡុងពេលត្រួតពិនិត្យមជ្ឈមណ្ឌលកែនទាហាន ភ្នាក់ងារអនុវត្តច្បាប់បានលាតត្រដាងករណីនៃអំពើពុករលួយយ៉ាងច្បាស់។ ទាំងនេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អ៊ុយក្រែន និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងស្ថាប័នរដ្ឋ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ