ជីវិតកម្សាន្ដ
ខាត់ សុឃីម បង្ហាញតម្រុយចង់ឲ្យកូនស្រី ខាត់ ចំរើន ប្រឡូកវិស័យបវរកញ្ញា
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីបង្កើតរបស់តារាកំប្លែងនាយ ខាត់ ចំរើន ថ្មីៗនេះ បានបង្ហើបពីតម្រុយបណ្ដុះកូនស្រីលោក ចំរើន ដើម្បីឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈ ដើរតាមគន្លងឪពុកខ្លួន។

តាមការបង្ហើបពីសំណាក់តារាស្រីអ្នកនាង ខាត់ សុឃីម ដែលត្រូវជាអ៊ំស្រី បានបញ្ជាក់ពីបំណងចង់ឲ្យកូនស្រីទី ២ របស់លោក ខាត់ ចំរើន ចូលប្រឡូកវិស័យសិល្បៈតាមរយៈការត្រៀមខ្លួនចូលរួមប្រកួតប្រជែងវិស័យបវរកញ្ញានាពេលអនាគត។ អ្នកនាង ខាត់ សុឃីម បានចោទសំនួរទៅកាន់អ្នកគាំទ្រថា «តើប៉ុណ្ណឹងអាចប្រឡងបវរកញ្ញាបាននៅកូនក្រមុំ ខាត់ ចំរើន»។

ចំពោះការបង្ហាញនូវគោលបំណងបណ្ដុះបណ្ដាលកូនស្រីលោក ខាត់ ចំរើន ឲ្យចូលសិល្បៈពីសំណាក់អ្នកនាង ខាត់ សុឃីម ខាងលើនេះ ត្រូវបានមហាជនជាច្រើនចូលរួមសម្ដែងការគាំទ្រ និងសាទរ ខណៈមានការជូនពរឲ្យសម្រេចនូវបំណងនេះនាពេលអនាគតផងដែរ។

គេនៅចាំដែរថា កាលពីកន្លងមកជាមួយការបង្ហាញរូបភាពកូនស្រីលោក ខាត់ ចំរើន ដែលមានមុខមាត់ស្រស់សោភាតាមបណ្ដាញសង្គមហ្វេសប៊ុកនេះដែរ អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានភ្ជាប់ជាមួយនឹងសំណេរថា «កូនស្រីរបស់ ខាត់ ចំរើន ពេលធំអាចឈានចូលប្រឡងបវរកញ្ញាបានទេមើលទៅបងប្អូន គិតលេងៗ ត្រេមុខកូនខ្មែរអាយុ ១៣ ឆ្នាំ កម្ពស់ ១.៥៨ អ៊ំចង់ឲ្យ ចាស្មីន ធំឡើងចូលក្នុងវិស័យមួយនេះ»។

គួររម្លឹកថា តារាចម្រៀង និងកំប្លែងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីលោកបានពើបប្រទះនូវជំងឺជាច្រើនមុខ។ លោក ខាត់ ចំរើន មានកូន ៣ នាក់ គឺស្រីម្នាក់ និងប្រុសពីរនាក់ ដោយកូនប្រុសទីមួយឈ្មោះ ខាត់ ចំរើន មង្គល ,កូនស្រីទីពីរឈ្មោះ ខាត់ ចំរើន ចាស្មីន និងកូនប្រុសពៅ ឈ្មោះ ខាត់ ចំរើន សុខវ៉ិចបុត្រ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ