ជីវិតកម្សាន្ដ
តារាប្រុស ១០រូប មានប្រជាប្រិយបំផុត ក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា
ថ្មីៗនេះសហគមន៍ស្រឡាញ់ភេទដូចគ្នានៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសតារាប្រុសដែលពួកគេចូលចិត្តបំផុតក្នុងពាក់កណ្ដាលឆ្នាំ២០២៣ ហើយជាលទ្ធផលដែលទទួលបានពិតជាគួរឱ្យភ្ញាក់ផ្អើល!
១. តារាសម្ដែង Son Seok Koo
តារាសម្ដែងវ័យ ៤០ឆ្នាំរូបនេះ ទទួលបានភាពល្បីល្បាញតាមរយៈភាពយន្តភាគរឿង “My Liberation Notes” ដោយត្រូវបានក្រុម Gay ស្រឡាញ់ចូលចិត្តខ្លាំងបំផុត ហើយលោកជាតារាប្រុសដែលធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងការស្ទង់មតិ កាលពីឆមាសទីមួយនៃឆ្នាំ២០២២ ផងដែរ។
២. តារាចម្រៀង Cha Eunwoo សមាជិកក្រុម ASTRO
Cha Eunwoo ប៊ិះនឹងទទួលបានចំណាត់ថ្នាក់លេខ ១ នៅឆ្នាំនេះ ខណៈសំឡេងឆ្នោតលើសខ្វះគ្នាពី Son Seok Koo តែ ០.១២% ប៉ុណ្ណោះ។ ដោយឡែក កាលពីឆ្នាំ២០២២ កន្លងទៅលោកជាប់ចំណាត់ថ្នាក់លេខ ៦ នៅឆមាសទីមួយ និងលេខ ៤ នៅឆមាសទីពីរ។
៣. តារាសម្ដែង Jung Hae In
Jung Hae In ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានសំឡេងឆ្នោត ២.៦៣%។ កាលពីឆមាសទីពីរឆ្នាំមុន តារាវ័យ ៣៥ឆ្នាំរូបនេះ ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ១ ។
៤. តារាបង្ហាញម៉ូដ និងសម្ដែង Nam Joo Hyuk
កាលពីឆ្នាំមុន តារាប្រុសវ័យ២៩ឆ្នាំ ធ្លាប់ជាប់ចំណាត់ថ្នាក់ទី១០ឯណោះ ប៉ុន្តែឆមាសទី១ ឆ្នាំ២០២៣នេះ លោកហក់ឡើងមកឈរនៅលំដាប់ថ្នាក់ទី៤វិញ។
៥. កីឡាករ Ahn Chang Rim និងតារាសម្ដែង Seo Kang Joon
កីឡាករយូដូ Ahn Chang Rim ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២២ ខណៈឆ្នាំនេះលោកអង្គុយនៅលេខ៥។
ដោយទទួលបានសំឡេងឆ្នោតស្មើគ្នា ចំណាត់ទី ៥ ក្នុងឆ្នាំនេះបានទៅលើតារាប្រុសម្នាក់ទៀតគឺ Seo Kang Joon ខណៈឆ្នាំមុន លោកទទួលបានចំណាត់ថ្នាក់ទី ៤។
៦. កីឡាករ Im Sung Jin
អត្តពលិកបាល់ទះវ័យក្មេងរូបនេះត្រូវបានគេទទួលស្គាល់ថា មានរូបរាងដ៏គួរឱ្យទាក់ទាញ ដែលអាចប្រជែងនឹងតារាល្បីៗជាច្រើននៅក្នុងប្រទេស រហូតធ្វើឱ្យទស្សនិកជននៃសហគមន៍ស្រឡាញ់ភេទដូចគ្នាសម្រុកបោះឆ្នោតឱ្យយ៉ាងច្រើនសន្ធឹកសន្ធាប់។
៧. តារាសម្ដែង Lee Jin Wook
តារាសម្ដែងជើងចាស់វ័យ ៤១ឆ្នាំ ដណ្ដើមបានលេខរៀងទី ៧ ក្នុងឆ្នាំនេះ។
៨. តារាសម្ដែង Kim Min Gue និងតារាចម្រៀង Choi Soobin សមាជិក្រុម TXT
ចំណាត់ទី៨ បានទៅលើតារាប្រុសពីររូបគឺ Kim Min Gue និង Soobin ដែលជាសមាជិកក្រុម TXT ខណៈឆ្នាំ២០២២ ពួកគេពុំមានចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងបញ្ជីនេះឡើយ។
៩. តារាសម្ដែង Lee Do Hyun
ឆ្នាំកន្លងទៅតារាសម្ដែងរូបនេះមិនសូវមានប្រជាប្រិយភាពក្នុងចំណោម Gay នោះទេ ទើបតែឆ្នាំ២០២៣នេះ សំឡេងគាំទ្ររបស់លោកកើនឡើង ក្រោយក្លាយជាតួឯកក្នុងរឿង “The Glory” ។
១០. អត្តពលិក Kan Hyun Bae និងកីឡាករ Cho Gue Sung
លេខរៀងទី១០ ក្នុងបញ្ជីតារាប្រុសមានប្រជាប្រិយភាពក៏មានពីរនាក់ដែរគឺ អត្តពលិកកាយសម្ព័ន្ធ Kan Hyun Bae និងកីឡាករបាល់ទាត់ Cho Gue Sung ដែលធ្លាប់បង្កភាពល្បីល្បាញក្នុងអំឡុងពេល World Cup ឆ្នាំ២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រក្ដៅឆួល ក្រោយមានគេប្រមាថ Lisa ពេលស្លៀកឈុតប៊ីគីនី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់