Connect with us

ជីវិតកម្សាន្ដ

ខុសវ័យ ៨ឆ្នាំ Tong ថា មិនខ្មាសគេទេ ថែមទាំងស្រឡាញ់ Ploy ដោយស្មោះ

បានផុស

នៅ

ស្នេហាថ្មោងថ្មីរវាងតារាម្ដែង Ploy Chermarn និងតារារ៉េប Tong Twopee Southside នៅតែជាប្រធានបទដែលទស្សនិកជនថៃលើកមកជជែក មិនទាន់ស្ងាត់នៅឡើយ ខណៈអ្នកខ្លះសង្ស័យទំនាក់ទំនងពួកគេត្រឹមជាការសម្ដែងបំភ័ន្តហ្វេន អ្នកខ្លះទៀតហាក់មិនគាំទ្រពួកគេស្រឡាញ់គ្នា ព្រោះគម្លាតអាយុខាងស្រីចាស់ជាងខាងប្រុសរហូតដល់ ៨ឆ្នាំឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតមានទស្សនិកជនមួយចំនួនពុំគាំទ្រស្នេហាអ្នកទាំងពីរ តែពួកគេនៅតែបន្តបង្ហាញភាពផ្អែលល្ហែម និងកាន់តែស្អិតរមួតជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះថ្មីៗនេះ តារារ៉េប Twopee បាន​ចេញ​មុខ​ផ្តល់​បទ​សម្ភាស​ន៍លើកដំបូង តាំងពីប្រកាសស្រឡាញ់គ្នាមក ដោយលោកបានលើកឡើងទាក់ទងនឹងគម្លាតវ័យថា ទោះបី Ploy ចាស់ជាងលោក ប៉ុន្តែលោកនៅតែស្រឡាញ់ និងមិនធ្លាប់គិតខ្មាសគេឡើយ។

តារារ៉េបរូបនេះបានបើកចំហពីរឿងស្នេហារបស់ខ្លួនជាមួយបណ្តាញសារព័ត៌មានថា រវាងលោក និង Ploy គឺជាមិត្តជិតដិតនឹងគ្នា ១០ឆ្នាំមកហើយ ហើយកន្លងមក លោកក៏មិនធ្លាប់គិតដែរថានឹងស្រឡាញ់គ្នាជាមួយនាង។ ប៉ុន្តែឆ្លងកាត់រឿងជាច្រើន អ្នកទាំងពីរបានដើរដល់ផ្លូវរួមមួយ រហូតបង្កើតបានជាស្នេហាយល់ចិត្ត ក្នុងពេលដែល Ploy ឈានចូលវ័យ ៤០ឆ្នាំ ​ចំណែកឯលោកមានវ័យ ៣២ឆ្នាំ។

ទោះបីខុសជំនាន់ជិត ១០ឆ្នាំក៏ដោយ សម្រាប់ Tong វាមិនមែនជាឧបសគ្គស្នេហ៍នោះទេ ​ហើយលោកនឹងព្យាយាមថែរក្សាមនោសញ្ចេតនានេះឱ្យបានរឹងមាំបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មហាជនថា ស្នេហារវាង Ploy និង Tong ត្រឹមជាការសម្ដែង កុហកអ្នកគាំទ្រ

ចុចអាន៖ Kwan ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច ដោយសារបារម្ភពីម្ដាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម