ព័ត៌មានជាតិ
ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ ផ្ដល់ម៉ូតូ១១គ្រឿង សម្រាប់មន្ដ្រីចុះវាស់វែងដីជូនប្រជាពលរដ្ឋ
លោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានយកថវិកាផ្ទាល់ខ្លួនទិញម៉ូតូចំនួន១១គ្រឿង ដើម្បីផ្តល់ដល់មន្ត្រីរាជការក្នុងការិយាល័យចុះធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរីនាខែកុម្ភៈខាងមុខនេះ។
លោក លឹម ពី បានឲ្យកម្ពុជាថ្មីដឹងថា ម៉ូតូដែលលោកទិញចំនួន១១គ្រឿងនេះ គឺយកទៅបម្រើការងារពេលចុះទៅវាស់វែងដីធ្លី នៅខេត្តមណ្ឌលគីរី ដែលត្រូវចេញដំណើទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ ម៉ូតូទាំង១១គ្រឿងនេះ គឺទុកសម្រាប់ឲ្យមន្ត្រីរាជការនៃការិយាល័យភូមិបាលខណ្ឌច្បារអំពៅជិះទៅវាស់ដី ខណៈដែលពីមុនមកកម្លាំងយើងជិះរថយន្ត ប៉ុន្តែពេលខ្លះត្រូវចុះទៅតាមភូមិដាច់ស្រយាលហើយផ្លូវលំតូចចង្អៀត ដូច្នេះមានតែជិះម៉ូតូ។
លោក លឹម ពី មានប្រសាសន៍បន្តទៀតថា បើសិនធ្វើដំណើរដោយថ្មើរជើង ត្រូវចំណាយពេលយូរទម្រាំចុះទៅដល់ទីតាំង ដែលត្រូវវាស់វែង។ មន្ត្រីរាជការបម្រើការ ក្នុងការិយាល័យភូមិបាលខណ្ឌច្បារអំពៅ សូមសំដែងនូវការអរគុណដល់លោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅដែលខិតខំចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកទិញម៉ូតូចំនួន១១គ្រឿងសម្រាប់ផ្តល់ដល់កម្លាំងចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរី ដោយឥតគិតថ្លៃនោះ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ចាំតែស្ពានសង់រួច កោះនរា ហាងឆេងដី អាចហក់ដល់ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន