ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញការចូលរួមលុបបំបាត់ការប្រមាថមើលងាយលើស្ត្រី
លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានថ្លែងដោយប្រកាសគោលជំហរយ៉ាងច្បាស់ថា លោកស្រីមានគោលដៅខ្ពស់ក្នុងការចូលរួមលុបបំបាត់ កាត់បន្ថយការប្រមាថមើលងាយ មកលើស្ត្រី។ ម្យ៉ាងទៀត លោកស្រី ញ៉ែម មរកត បានជំរុញឱ្យមានការចូលរួមលុបបំបាត់ការប្រមាថមើលងាយលើស្ត្រី។

ក្រោយជំនួបជាមួយ ប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀង ស៊ឹម ថៃណា ដែលរងការប្រមាថមាក់ងាយកិត្តិយសពីបុគ្គលម្នាក់នាពេលកន្លងថ្មីៗនេះ លោកស្រី ញ៉ែម មរកត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការថា សូមចូលរួមលុបបំបាត់កាត់បន្ថយការប្រមាថមើលងាយមកលើស្ត្រី។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថា៖ “មិនមែនត្រឹមរូបថតប៉ុន្មានសន្លឹកនេះទេ ឯកសាររូបភាពមានច្រើនណាស់ដែលបងប្អូនតារាសិល្បករ-សិល្បការិនីបានចូលរួមធ្វើកិច្ចការសង្គមយ៉ាងច្រើនជាមួយយើងខ្ញុំជាង ១០ឆ្នាំ មកហើយ។ពិសេសមិនដែលខកខាន ទោះរវល់នឹងការងារអាជីពច្រើនក៏ដោយ ក៏ចូលរួមលើកកម្ពស់វិស័យពិការភាព និងការងារផ្សព្វផ្សាយប្រយុទ្ធប្រឆាំងចំពោះការប្រើប្រាស់អំពើហិង្សា ការជួញដូរ និងរួមគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាមួយក្រសួងកិច្ចការនារី និងវិស័យកីឡា”។

លោកស្រី ញ៉ែម មរកត លើកឡើងបន្ថែមទៀតថា តើគួរទេដែលបុគ្គលខ្លះមើលរំលងចំពោះគុណសម្បត្តិ និងការលះបង់ពេលវេលារបស់ពួកគាត់ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ? បើគ្មានផ្កា ១ទងជូនដល់ពួកគាត់ ក៏មិនត្រូវជេរបញ្ចោរមើលងាយដែរ ដែលទង្វើនេះបានបង្កការឈឺចាប់ និងភាពអាម៉ាស់ដល់រូបគាត់ និងក្រុមគ្រួសារ ពិសេសផ្ទុយនឹង សីលធម៌សង្គម ខ្លះក៏ឈានទៅដល់ស្ទាក់តាមផ្លូវព្រួតគ្នាវាយដំបង្ករបួសស្នាមយ៉ាងខ្លាំងថែមទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?