ជីវិតកម្សាន្ដ
តារាស្រី ៦ ដួង ប្រើជីវិតហៃសូបង្អួតរថយន្តទំនើប ក្រោយរៀបការជាមួយសេដ្ឋី ថៃ ល្បីៗ
មិនមែនជារឿងចម្លែកនោះទេដែលតារាស្រីៗនៅប្រទេសថៃ តែងតែងបង្អួតនូវជីវិតហៃសូចាយប្រាក់ដើរកម្សាន្តតាមកន្លែងទំនើបៗទាំងក្នុងនិងក្រៅប្រទេស។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីសេដ្ឋី ជីវិតរបស់ពួកគេបានប្ដូរផ្លាស់ ខណៈអ្នកខ្លះលាឈប់ពីសិល្បៈ ហើយបង្ហាញវត្តមានក្នុងជីវិតភរិយាអ្នកមានលើបណ្ដាញសង្គមវិញ។
១ Sririta Jensen
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញប្រាក់លាន និងមានកូនប្រុសជាចំណងដៃតារាសម្ដែង Sririta Jensen តែងប្រើជីវិតហៃសូជាមួយនឹងទ្រព្យសម្បត្តិសឹងថាចាយលែងអស់។ លើសពីនេះទៀតដែរ នាងតែងបង្អួតនៅរថយន្តស៊េរីទំនើបជាប្រភេទឡានស្ព័រ ដែលស្វាមីជូនជាអំណោយកន្លងមកផងដែរ។
២ Aum Lakana Wattanawongsiri
រថយន្តស៊េរីទំនើបប្រភេទ MINI Cooper ដែលតារាសម្ដែង Aum Lakana ទើបតែបង្អួតក្តៅៗលើបណ្ដាញសង្គម IG បន្ទាប់ពីស្វាមីថ្មីថ្មោងបានទិញជាកាដូឲ្យភរិយាសំណព្វចិត្តនាប៉ុន្មានថ្ងៃមុន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងជីវិតនាបច្ចុប្បន្នរបស់នាង។
៣ Cris Horwang
ត្បិតថាតារាសម្ដែង Cris Horwang មិនមានគូស្នេហ៍ទិញរថយន្តទំនើបជាកាដូឲ្យដូចតារាស្រីផ្សេងៗទៀត។ ប៉ុន្តែក្រៅពីការស្លៀកពាក់ តារារូបនេះក៏និយមបង្អួតឡានថ្មីជាញឹកញាប់ ។ សម្រាប់រថយន្តប្រណិតអ៊ីតាលី Maserati វាបន្ថែមឲ្យ Chris មើលទៅកាន់តែស្រស់ស្អាត និងហៃសូហើយមហាជនក៏ដឹងថាវាមានតម្លៃរាប់លានបាតឯណោះ។
៤ Morakot Sangtaweep
តារាសម្ដែងម្នាក់នេះក៏និយមបង្អួតឡានប្រណិតទាំងខ្លួនឯងផងនិងរបស់ស្វាមីដែលជាអ្នកជំនួញប្រាក់លានផងដែរ។កាលពីពេលថ្មីៗនេះ ស្វាមីរបស់នាងបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹក ដោយបានទិញរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខក្រហមឲ្យភរិតាបើកបរនិងប្រើសម្រាប់ដឹកកូនប្រុសទៅសាលារៀន។
៥ Due Arisara Thongborisut
សម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ ស្វាមីរបស់នាងបានជូនកាដូធំឲ្យ Due Arisara ជាមួយនឹងរថយន្តទំនើប Benley ឯតម្លៃមិនក្រោម២០លានបាតនោះទេ។ ជារឿយៗនាងតែងបង្ហោះនូវរូបភាពឡានទំនើបចូលទៅបណ្ដាញសង្គមផ្ទាល់ខ្លួនបង្អួតពីជីវិតដ៏ស្រស់ស្អាតនិងមានស្វាមីយល់ចិត្តថែមទៀត។
៦ Chompoo Araya
សម្រាប់កាដូថ្ងៃខួបកំណើតកាលពីឆ្នាំមុន អ្នកជំនួញ Knot Wisarut បានទិញឡានពណ៌ក្រហម ជាកាដូខួបកំណើតឲ្យភរិយាជាទីស្រលាញ់ Chompoo Araya ដែលធ្វើឲ្យ Chompoo ញញឹមយ៉ាងសប្បាយរីករាយ។ ហើយបច្ចុប្បន្នរថយន្ត Lamborghini Urus ដែលមានតម្លៃជាង ២៣ លានបាត នៅតែជារថយន្តជាទីទុកចិត្តរបស់ Chompoo ។ ជារថយន្តទំនើបដែលអាចប្រើបានទាំងគ្រួសារ ហើយកូនៗក៏អាចអង្គុយបានយ៉ាងស្រួលដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានប្រជាជនចូលចិត្តមើលរឿងអាសអាភាសច្រើន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក