ជីវិតកម្សាន្ដ
ស៊ឹម ថៃណា៖ ប្រទេសមានច្បាប់ បុគ្គលជេរប្រមាថមិនអាចរួចខ្លួនដាច់ខាត
តារាចម្រៀង កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ប្រាប់ “កម្ពុជាថ្មី” ថា ករណីបុរសម្នាក់ដែលជេរប្រមាថកិត្តិយសនាង មកទល់ពេលនេះ នៅមិនទាន់ចេញមុខមកសុំទោសនាងជាសាធារណៈឬ ដោយផ្ទាល់នៅឡើយទេ ខណ:នាងថា ប្រទេសមានច្បាប់ បុគ្គលជេរប្រមាថមិនអាចរួចខ្លួនដាច់ខាត។

កញ្ញា ស៊ឹម ថៃណា បាននិយាយថា បច្ចុប្បន្ននាងកំពុងធ្វើការងារនេះក្នុងការស្វែងរកគោលដៅពិតប្រាកដរបស់បុគ្គលដែលបង្កហេតុរូបនោះ ចំណែកឯរូបភាពគឺបានផ្តិតយកពីកាមេរ៉ាសុវត្ថិភាពដោយមានកាសហការពីភាគីម្ចាស់ហាង។កញ្ញា ស៊ឹម ថៃណា បញ្ជាក់ថា គោលជំហរបស់នាងនៅតែទាមទារឱ្យបុគ្គលរូបនោះចេញមុខសុំទោសដោយផ្ទាល់ ដើម្បីជាយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះដូចជានាង។

តារាចម្រៀង ស៊ឹម ថៃណា បន្តថា ការធ្វើបែបនេះដើម្បីជាបទពិសោធន៍មួយសម្រាប់បុរសៗមួយចំនួនដែលចូលចិត្តដើរលេងផឹកស៊ីសប្បាយនៅពេលយប់ ដោយមើលងាយស្រ្តីភេទ ហើយរូបនាងក៏បានចែករំលែកបទពិសោធន៍ជាច្រើនបន្ទាប់ពីកើតមានរឿងរ៉ាវមួយនេះ ដែលសង្គមគួរតែចូលរួមលុបបំបាត់ការរើសអើងមើលងាយមកលើស្រ្តីភេទ ពិសេសអ្នកធ្វើការងារតាមហាងនៅពេលយប់។

កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់បន្ថែមថា៖ “សម្រាប់ជុំនួបជាមួយ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីកាលពីថ្មីៗនេះ គឺលោកជំទាវបានមានអនុសាសន៍លើកទឹកចិត្តជាច្រើន ហើយគាត់ក៏បានលើកឡើងក្នុងការជួយស្វែងរកយុត្តិដល់ខ្ញុំ នៅក្នុងរឿងនេះផងដែរ។ ខ្ញុំសង្ឃឹមថា នឹងមានយុត្តិធម៌ក្នុងពេលឆាប់ៗនេះ”។

សូមរំលឹកថា តារាចម្រៀង កញ្ញា ស៊ឹម ថៃណា ថ្មីៗនេះបង្ហាញអារម្មណ៍មិនសប្បាយចិត្ត រហូតចេញធ្វើការឡាយវីដេអូទាំងទឹកភ្នែកហូររហាម បន្ទាប់ពីនាងត្រូវបានរងការដៀលប្រមាថកិត្តិយសធ្ងន់ៗ ពីសំណាក់បុគ្គលស្រវឹងស្រាម្នាក់ នៅក្នុងហាងផឹកស៊ីមួយកន្លែង។ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថា អ្នកធ្វើការពេលរាត្រីមិនមែនសុទ្ធតែសំផឹងទេ។ ស៊ឹម ថៃណា បន្តទៀតថា មិនថាឡើយអ្នកធ្វើការក្នុងហាងរាត្រី បុគ្គលិករត់តុ បុគ្គលិកណែនាំភ្ញៀវ អ្នកចម្រៀង DJ ចាក់បទចម្រៀង ឬ នារីប្រម៉ូតស្រាបៀ គឺមិនមែនជាស្រីសំផឹងទេ ដោយពួកគាត់សុទ្ធតែមានតម្លៃរបស់ពួកគាត់រៀងៗខ្លួន មិនសមណាអ្នកត្រូវជនអគតិនិយាយប្រមាថទាំងជាតិស្រាចូលខ្លួន ឬមានចេតនាអាក្រក់បែបនេះសោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ