Connect with us

ជីវិតកម្សាន្ដ

YG សុំមិនបញ្ជាក់ជុំវិញពាក្យចចាមអារ៉ាម Lisa ណាត់ជួបជាមួយទាយាទស្នងមរតកប្រេន LV

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK ទទួលបានការចាប់អារម្មណ៍ពីការថតឈុតប៊ីគីនីសិចស៊ីនៅប្រទេសក្រិក ខណៈដែលអ្នក​លេង​អ៊ីនធឺណិត​កំពុង​ប្រៀបធៀប​រូបភាព ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ Frederic Arnault ទាយាទ​ស្នង​មរតក​វ័យ​ក្មេង LV។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីអ្នកគាំទ្រ Blink និងប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុង​តាមដានយ៉ាងខ្លាំង​នៅពេលដែល Lisa បង្ហោះរូបភាព​សិចស៊ី ២ ឈុតប៊ីគីនីជាប់គ្នាក្នុងអំឡុងពេលធ្វើដំណើរនៅប្រទេសក្រិកកាលពី ថ្ងៃសុក្រ ទី ១១ខែសីហា ឆ្នាំ ២០២៣។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ​មាន​អ្នក​និយម​លេង​អ៊ីនធឺណិត​បានប្រៀប​ធៀប​ទៅ​នឹង​រូបភាព​ផ្សេង​ទៀត រហូត​ដល់​មាន​និន្នាការ​ឡើង​មក​ថា នាងធ្វើដំណើរជាមួយគ្រួសាររបស់ Frederick ដែលជាអ្នកស្នង​មរតកនៃខ្សែសង្វាក់​ម៉ាក​យីហោ​ប្រណីត LVMH។

ក្រោយមានមានពាក្យចចាមអារ៉ាមថា Lisa កំពុងមានស្នេហាជាមួយ Frederick កាលពីថ្ងៃសៅរ៍ ទី ១២ខែសីហា ឆ្នាំ ២០២៣ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Newsen បានចេញផ្សាយរបាយការណ៍​មួយ​អំពី​ករណីណាត់ជួបរបស់ Lisa ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​ផលិតកម្ម YG Entertainment ដែលត្រូវបានប្រកាសជាលើកដំបូងថា ភ្នាក់ងារ​សុំមិន​អាច​បញ្ជាក់​ពី​ព័ត៌មាន​ណាត់​ជួប​របស់ Lisa បាន​ទេ។

ទោះយ៉ាងណាក៏ដោយ ចម្លើយ​គឺ​បាន​មក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​សំដៅ​ទៅ​លើ​តំណាងរបស់ Lisa។ ចម្លើយពីរអាចសន្និដ្ឋានបាន ទីមួយ Lisa ចង់ឲ្យ​ជីវិតស្នេហារបស់នាង ឬណាត់ជួបជាឯកជន​ និងទីពីរគឺ ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​ណាត់​ជួប​មិន​ពិត។

យ៉ាង​ណា​មិញ​នៅ​ពេល​នេះ YG Entertainment ក៏បានចេញ​មក​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ជុំវិញ​ករណី​ណាត់​ជួប Jisoo តែ​សមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុម BLACKPINK ទាំង jennie, Rose និង Lisa សុទ្ធតែស្រពិចស្រពិលប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មួយឈុតដែល Lisa ស្លៀកដើរកម្សាន្តនៅប្រទេសក្រិក តម្លៃរាប់លានដុល្លារ

ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីម្ដងទៀត ខណៈលើកនេះឃើញស្នាមសាក់លើដងខ្លួនកាន់តែច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​ចាក់​អង្រែ​ក្រោម​ឆ្នាំនេះ​អាច​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជីក​ដាក់លូ​ហូ​ទៅ​អូរ​ស្ទឹង​ជ្រៅ​(​ស្ទឹង​ព្រែក​ត្នោត​)

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​ ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន

ព័ត៌មានជាតិ៥ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា៥ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ១៤ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

វប្បធម៌ ជំនឿ១៧ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សេដ្ឋកិច្ច១១ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម